វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី១៩ ខែមេសា ពិភាក្សាលើប្រធានបទ ទាក់ទងនឹងភាពតានតឹងជុំវិញគម្រោងព្រែកជីកហ្វូណន ទាំងផ្នត់គំនិត និងវិបត្តិថវិកា។
គម្រោងព្រែកជីកហ្វូណន នៅតែមានបញ្ហាចម្រូងចម្រាសនៅឡើយ មកដល់ពេលនេះ។ ភាពចម្រូងចម្រាសនេះ មានទាំងផ្នត់គំនិត និងវិបត្តិថវិកា។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យមហាមិត្តដែកថែបចិន ជួយសម្រេចឲ្យបាននូវគម្រោងដ៏ធំមួយនេះ ស្របពេលមហាមិត្តជាប់ព្រំដែនគ្នា គឺវៀតណាម បានបញ្ចេញប្រតិកម្មដ៏កម្រមួយប្រឆាំងនឹងគម្រោងនេះ។
ចំណែកអ្នកវិភាគឯករាជ្យមួយចំនួន ក៏មានទស្សនៈផ្ទុយគ្នាខ្លះដែរ ដោយអ្នកខ្លះថា ចង់ឲ្យមាន និងខ្លះទៀតថា ព្រែកជីកហ្វូណននេះមិនចាំបាច់ប៉ុន្មានឡើយ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
តើទស្សនៈរបស់អ្នកវិភាគ មានអំណះអំណាងខុសគ្នាយ៉ាងណាខ្លះ ជុំវិញគម្រោងព្រែកជីកហ្វូណននេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ឯម សុវណ្ណារ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលបានពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។