នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ជជែកពិភាក្សាលើប្រធានបទ៖ ជម្លោះកម្ពុជា និងថៃ រឿងគ្រប់គ្រងកោះគុតលើឈូងសមុទ្រថៃ
ជម្លោះកម្ពុជា និងថៃ រឿងការគ្រប់គ្រងកោះគុតលើឈូងសមុទ្រថៃ កំពុងឡើងកម្ដៅខ្លាំងនៅថៃ ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់រកស៊ីរួមគ្នាលើកំណប់ប្រេង និងឧស្ម័ន នៅតំបន់ «ត្រួតស៊ីគ្នា» ដែលមានតម្លៃប្រមាណ ៣០០ពាន់លានដុល្លារ។
ចំណែកមន្ត្រីបក្សប្រឆាំងជំរុញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកចំណែកកោះគុត និងដែនសមុទ្រក្នុងតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» ពីថៃមកកាន់កាប់វិញ។
តើកម្ពុជាគួរធ្វើរបៀបណា ដើម្បីរក្សាកោះគុតឲ្យនៅជារបស់ខ្មែរ ព្រមទាំងធនធានធម្មជាតិជាច្រើនទៀត ដែលនៅជុំវិញតំបន់នោះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកឃ្លាំមើលព្រំដែន និងលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២៤៕
