​វេទិកា​អ្នក​ស្ដាប់៖ ជម្លោះ​កម្ពុជា និង​ថៃ រឿង​ការ​គ្រប់គ្រង​កោះគុត​លើ​ឈូង​សមុទ្រ​ថៃ

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ ជម្លោះ​កម្ពុជា និង​ថៃ រឿង​គ្រប់គ្រង​កោះគុត​លើ​ឈូង​សមុទ្រ​ថៃ

ជម្លោះ​កម្ពុជា និង​ថៃ រឿង​ការ​គ្រប់គ្រង​កោះគុត​លើ​ឈូង​សមុទ្រ​ថៃ កំពុង​ឡើង​កម្ដៅ​ខ្លាំង​នៅ​ថៃ ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ចង់​រកស៊ី​រួម​គ្នា​លើ​កំណប់​ប្រេង និង​ឧស្ម័ន​ នៅ​តំបន់ «ត្រួតស៊ីគ្នា» ដែល​មាន​តម្លៃ​ប្រមាណ ៣០០ពាន់​លាន​ដុល្លារ។

ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ចំណែក​កោះគុត និង​ដែន​សមុទ្រ​ក្នុង​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» ពី​ថៃ​មក​កាន់កាប់​វិញ។

តើ​កម្ពុជា​គួរ​ធ្វើ​របៀប​ណា ដើម្បី​រក្សា​កោះគុត​ឲ្យ​នៅ​ជា​របស់​ខ្មែរ ព្រមទាំង​ធនធាន​ធម្មជាតិ​ជា​ច្រើន​ទៀត ដែល​នៅ​ជុំវិញ​តំបន់​នោះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ឃ្លាំមើល​ព្រំដែន និង​លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២៤៕