វេទិកាអ្នកស្ដាប់៖ តើ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​រង​វិបត្តិ​អ្វី​ខ្លះ ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ចុង​ក្រោយ​នេះ?

ដោយ ជុន ច័ន្ទបុត្រ
2024.09.17
វេទិកាអ្នកស្ដាប់៖ តើ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​រង​វិបត្តិ​អ្វី​ខ្លះ ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ចុង​ក្រោយ​នេះ? (ឆ្វេង) បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក ទេព នោមរម្យ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​បារាំង។
Photo: RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី១៧ ខែកញ្ញា​នេះ នឹង​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​រង​វិបត្តិ​អ្វី​ខ្លះ ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ចុង​ក្រោយ​នេះ?

ការ​ដាក់​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ភាគ​ច្រើន វាយ​តម្លៃ​ថា សហរដ្ឋ​អាមេរិក​ហាក់​លែង​គិត​ពី​ផល​ប៉ះពាល់ នៃ​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ទៀតហើយ។

តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ ដែល​ជា​ឈ្មួញ​កំពូល​ម្នាក់ និង​ជា​អ្នក​កាន់​លុយ​សម្រាប់​ទ្រទ្រង់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ?

តើ​ទណ្ឌកម្ម​នេះ អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បន្ទន់​ឥរិយាបថ​ខ្លះ ដើម្បី​បន្ធូរ​បរិយាកាស​ចាប់ចង គាប​សង្កត់​ដែរ ឬ​ទេ?

តើ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​រង​វិបត្តិ​អ្វី​ខ្លះ ពី​ការ​ដាក់​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​ចុង​ក្រោយ​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក ទេព នោមរម្យ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​បារាំង ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។