វេទិកា​អ្នកស្តាប់​៖ ដំណោះស្រាយ​សម្រាប់​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ចំពោះ​មុខ​ការ​ប៉ះទង្គិច​ដែន​ឥទ្ធិពល​អំណាច​ចិន និង​វៀតណាម

0:00 / 0:00

នាទីវេទិកា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី សម្រាប់​យប់ថ្ងៃអង្គារ ទី២ ខែមករា​នេះ នឹង​ពិភាក្សា​អំពី​ប្រធានបទ៖ ដំណោះស្រាយ​សម្រាប់​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ចំពោះ​មុខ​ការ​ប៉ះទង្គិច​ដែន​ឥទ្ធិពល​អំណាច​ចិន និង​វៀតណាម

ព្រែកជីក​ហ្វូណន​តេជោ ប្រវែង ១៨០គីឡូម៉ែត្រ ឆ្លង​កាត់​ខេត្ត​ចំនួន ៤​នោះ គឺ​ជា​គម្រោង​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹក​ខ្នាត​យក្ស​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​តាំង​ពី​ក្រោយ​សម័យ​អង្គរ។ គម្រោង​ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១ពាន់​ ៧រយ​លាន​ដុល្លារ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ឈប់​ពឹងផ្អែក​លើ​ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​​ឆ្លង​កាត់​​តាម​ប្រទេស​វៀតណាម​តទៅទៀត។ ទោះយ៉ាងណាក្ដី គម្រោង​​ដែល​អាច​ប្រើ​ពេល​ ៤ឆ្នាំ​ ដើម្បី​សាងសង់​នេះ ​កំពុង​បង្ក​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​នៃ​ដែន​ឥទ្ធិពល​អំណាច​របស់​ចិន និង​វៀតណាម​នៅ​កម្ពុជា។ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​សិក្សា​ពី​គម្រោង​សាងសង់​នេះ ខណៈ​វៀតណាម​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន។

តើ​អ្វី​ទៅ​​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នេះ​នៅ​ចំពោះ​មុខ​ការប៉ះ​ទង្គិច​ដែន​ឥទ្ធិពល​អំណាច​វៀតណាម និង​ចិន?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​នេះ រវាង​លោក មាន ឫទ្ធិ ជាមួយ​លោក ឯម សុវណ្ណារ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និង​កិច្ចការ​បរទេស និង​លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយ អំពី​បញ្ហា​នេះ។