វេទិកាអ្នកស្ដាប់៖ ផលវិបាក នៃការរំលោភគោលការណ៍តុល្យភាពអំណាច
2024.08.16
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី១៦ ខែសីហានេះ នឹងជជែកពិភាក្សាលើប្រធានបទ៖ ផលវិបាក នៃការរំលោភគោលការណ៍តុល្យភាពអំណាច
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានចេញមុខអារកាត់ និងបង្គាប់បញ្ជាក្រសួងស្ថាប័នរដ្ឋជាច្រើនលើកច្រើនសា ជំនួសឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី។ ទង្វើនេះ ប្រាសចាកពីរដ្ឋធម្មនុញ្ញ ដែលចែងអំពីគោលការណ៍តុល្យភាពអំណាច ឬការបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងតុលាការ។
តើទង្វើរបស់លោក ហ៊ុន សែន បែបនេះ នឹងមានផលប៉ះពាល់បែបណាដល់សង្គម និងការដឹកនាំរដ្ឋ?សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក យ៉ង ចាន់តារា ជាមួយលោក តាក់ ម៉េងហ៊ាង តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ប្រចាំរដ្ឋវិកតូរីយ៉ា (Victoria) និងលោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤៕