​វេទិកា​អ្នក​ស្ដាប់​៖ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង​របស់​អ្នកជាប់ឃុំ​មួយ​ចំនួន?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃសុក្រ ទី២៥ ខែតុលា​ ពិភាក្សា​លើ​ប្រធានបទ៖ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង​របស់​អ្នកជាប់ឃុំ​មួយ​ចំនួន?

អ្នកជាប់ឃុំ​ដោយសារ​ការ​បញ្ចេញមតិ និង​អ្នក​ជាប់​ឃុំ​ផ្នែក​នយោបាយ​មួយ​ចំនួន បាន​ចេញ​វីដេអូ​សុំ​ទោស លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ហើយ​និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង ឬ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ដើម្បី​ទទួល​បាន​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។

តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​និយាយ​ដាក់​បន្ទុក​លើ​ខ្លួន​ឯង​បែបនេះ? តើ​ពលរដ្ឋ​នឹង​ជឿជាក់​ទៅលើ​ការ​និយាយ​បកស្រាយ​ទាំងនេះ​ដែរ ឬទេ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក យ៉ង ចាន់តារា ជាមួយ​លោក ស៊ឹង សែនករុណា អ្នក​ឃ្លាំមើលសិទ្ធិមនុស្ស និង​​សង្គម និង​លោក វឿន វាសនា អតីត​អ្នកទោស​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤៕