វេទិកា​អ្នក​ស្ដាប់៖ តើ​សកម្មភាព​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​យុវជន​ខ្មែរ នៅ​ក្រៅ​ប្រទេស មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ឬ​ជា​មនសិការ​ជាតិ​និយម​កំពុង​តែ​ផុលផុស​ឡើង?

ដោយ ជុន ច័ន្ទបុត្រ
2024.09.10
វេទិកា​អ្នក​ស្ដាប់៖ តើ​សកម្មភាព​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​យុវជន​ខ្មែរ នៅ​ក្រៅ​ប្រទេស មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ឬ​ជា​មនសិការ​ជាតិ​និយម​កំពុង​តែ​ផុលផុស​ឡើង? (ឆ្វេង) បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក ស សុខេម ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
រូប៖ RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី១០ ខែកញ្ញា បាន​ជជែក​អំពី​សកម្មភាព​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​យុវជន​ខ្មែរ នៅ​ក្រៅ​ប្រទេស​ថា តើ​មាន​គណបក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ឬ​ជា​មនសិការ​ជាតិ​និយម​កំពុង​តែ​ផុលផុស​ឡើង?

សកម្មភាព​របស់​យុវជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​ងើប​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រឿង ដែល​រដ្ឋាភិបាល​យក​ខែត្រ៤ ទៅ​រកស៊ី​រួម​គ្នា​ជាមួយ ឡាវ និង​វៀតណាម​ជា​ដើម។

ជាក់ស្ដែង យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​នៅ​ប្រទេស​ជប៉ុន​ជា​ដើម បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង CLVនេះ ជា​បន្ត​បន្ទាប់។

តើ​សកម្មភាព​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​យុវជន​ខ្មែរ នៅ​ក្រៅ​ប្រទេស​នេះ មាន​គណបក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ឬ​ជា​មនសិការ​ជាតិ​និយម​កំពុង​តែ​ផុលផុស​ឡើង?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក ស សុខេម ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។