វេទិកា​អ្នក​ស្ដាប់​៖ តើ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​ លោក ហ៊ុន ម៉ាណែត សម្រេច​បាន​អ្វី​ខ្លះ ក្នុង​ការ​ពង្រឹង​អំណាច នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃសុក្រ ទី៣០ សីហា​ ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ លោក ហ៊ុន ម៉ាណែត ដោយ​មាន​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ផង​នោះ សម្រេច​បាន​អ្វី​ខ្លះ ក្នុង​ការ​ពង្រឹង​អំណាច នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន?

គិត​មក​ដល់​ត្រឹម​ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បាន​មួយ​ឆ្នាំ​ពេញ​ហើយ។

លោក​អ្នក​នាង​កញ្ញា ប្រហែល​ជា​បាន​ឮ ឬ​ក៏​បាន​អាន​ជា​ហូរហែ​មក​ហើយ នូវ​ការ​វិភាគ​វាយ​តម្លៃ​ពី​មជ្ឈដ្ឋាន​ចំរុះ​នានា រួម​ទាំង​ពី​ខាង​រដ្ឋាភិបាល ក្រុម​អ្នកវិភាគ និង​ក្រុម​សារព័ត៌មាន​ផង​ថា តើ​ការ​កាន់​អំណាច​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ប្រជាជាតិ​ខ្មែរ។

នៅថ្ងៃសុក្រយប់ទី៣០ សីហា នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នឹង​លើក​យក​ជ្រុង​ថ្មី​មួយ នៃ​ការ​កាន់​អំណាច​របស់​សមាជិក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មក​ពិភាក្សា ដោយ​​ពិនិត្យ​មើល​ថា តើ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ លោក ហ៊ុន ម៉ាណែត ដោយ​មាន​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ផង​នោះ សម្រេច​បាន​អ្វី​ខ្លះ ក្នុង​ការ​ពង្រឹង​អំណាច នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន?

បើ​ពិនិត្យ​មើល​ផ្នែក​លុយ​កាក់​វិញ ក្នុង​ចំណោម​មនុស្ស​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​បក្ខពួក តើ​ពួក​គេ​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​បាន​ប៉ុណ្ណា និង​តាម​រូបភាព​ណា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤៕