ជិត ២សប្ដាហ៍ មកហើយ ដែលម្ចាស់ហ៊ុនធំមួយ នៅក្រុមហ៊ុន CIC គឺឧកញ៉ា គួច ម៉េងលី ស្នើសុំអាជ្ញាធរឱ្យស៊ើបអង្កេតក្រុមហ៊ុន CIC ដោយលោកអះអាងថា បានខាតបង់លុយអស់ជិត ៣សែនដុល្លារ។ លោកថែមទាំងហៅករណីនេះថា ជាសំណុំរឿងព្រហ្មទណ្ឌ ដែលចាំបាច់ត្រូវមានការស៊ើបអង្កេត និងសងលុយទៅជនរងគ្រោះវិញ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អាជ្ញាធរហាក់នៅស្ងៀមស្ងាត់។
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារ ទី២ ខែមេសានេះ បានជជែកពិភាក្សាអំពីប្ធានបទថា តើមានមូលហេតុអ្វីបានអាជ្ញាធររដ្ឋមិនទាន់ស៊ើបអង្កេតក្រុមហ៊ុន CIC ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ថាក្រុមហ៊ុននេះបោកប្រាស់លុយសមាជិករាប់លានដុល្លារ?
តើបញ្ហានេះប៉ះពាល់យ៉ាងណាដល់សង្គមកម្ពុជា?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត មាស នី និងបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងវិភាគនយោបាយ ដែលបានពិភាក្សាអំពីរឿងនេះ កាលពីយប់ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤៕