វេទិកា​អ្នក​ស្ដាប់៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​រង្គោះរង្គើ​ដែរ​ឬទេ បើ​នៅ​តែ​ជម្នះ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី CLV?

ដោយ មាន ឫទ្ធិ
2024.08.13
វេទិកា​អ្នក​ស្ដាប់៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​រង្គោះរង្គើ​ដែរ​ឬទេ បើ​នៅ​តែ​ជម្នះ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី CLV? (ឆ្វេង) ​​លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ និង​លោក ប៉ែន សង្ហា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។
រូប៖ ហ្វេសប៊ុកលោក​ គឹម សុខ និង​លោក ប៉ែន សង្ហា

នាទីវេទិកា​អ្នក​ស្ដាប់​​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃ​អង្គារ ទី១៣ ខែសីហា ​ពិភាក្សា​លើ​ប្រធានបទ៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​រង្គោះរង្គើ​ដែរ​ឬទេ បើ​នៅ​តែ​ជម្នះ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី CLV?

នៅ​សល់​​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ជិត​ឈាន​ទៅ​គម្រប់​ខួប​ ១ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ដោយ​ការ​ផ្ទេរ​អំណាច​តពូជ​ពី​ឪពុក​នោះ រដ្ឋាភិបាល​របស់​លោក​កំពុង​ប្រឈម​នឹង​វិញ្ញាសា​ដ៏​ស្មុគស្មាញ​ដែល​អាច​ធ្វើ​ឱ្យ​លោក​របូត​ពី​កៅអី​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។

នោះ​គឺ​សម្រែក​ខ្មែរ​នៅ​ក្រៅ​ស្រុក​រាប់​ម៉ឺន​នាក់​ស្ទើរ​កក្រើក​​ពិភពលោក រាប់​ចាប់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដល់​ប្រទេស​ជប៉ុន និង​អូស្ត្រាលី អំពាវនាវ​ឱ្យ​លោក​ដក​កម្ពុជា​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ CLV ជា​បន្ទាន់ ព្រោះ​ពួកគាត់​បារម្ភ​ថា​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ និង​អធិបតេយ្យ​ទៅ​ឱ្យ​ប្រទេស​វៀតណាម មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​រឿង​ទឹកដី​កម្ពុជា​ក្រោម។ ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំងនោះ ក៏​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង​បើ​នៅ​តែ​មិន​អាច​ដោះស្រាយ​រឿង​រ៉ាវ​ដែល​ពួកគាត់​ចោទ​ថា​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នេះ​បាន។ ជា​ការ​ឆ្លើយ​តប ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន បាន​ដឹក​មុខ​លោក ដោយ​គំរាម​ចាប់​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​ប្រើ​ប្រាស់​សិទ្ធិ​ចេញ​តវ៉ា​នៅ​ក្នុង​ស្រុក ដាក់​គុក និង​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បង្ក្រាប «ចេញ​​មួយ វាយ​មួយ» ជាដើម។

តើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ឈាន​ទៅ​រង្គោះរង្គើ​ដែរ​ឬទេ បើ​នៅ​តែ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV ដ៏​ចម្រូងចម្រាស​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក មាន ឫទ្ធិ ជាមួយ​លោក ប៉ែន សង្ហា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​​លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។