វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅរាត្រីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ពិភាក្សាអំពីគម្រោងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ដែលថា នឹងវិលចូលប្រទេសកម្ពុជាវិញជាថ្មី នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខ បើទោះជា គណបក្សកាន់អំណាចថា អាជ្ញាធរនឹងចាប់ខ្លួនពួកអ្នកដឹកនាំទាំងនោះតាមដីការបស់តុលាការក៏ដោយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា អ្នកស្រី និងអ្នកដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនទៀត ដែលគ្រោងវិលចូលកម្ពុជាវិញនេះ គឺដើម្បីទៅតតាំងក្ដីនៅតុលាការក្រុងភ្នំពេញ ដែលចោទប្រកាន់ក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០០នាក់ ពីបទ "ឧបឃាត" បទ "រួមគំនិតក្បត់" និងបទ "ញុះញង់"។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ដំណើរវិលចូលស្រុកវិញលើកនេះ មិនមែនដឹកនាំដោយលោក សម រង្ស៊ី ដូចកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នោះទេ ប៉ុន្តែគឺថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ៗ ដែលជាប់បណ្ដឹងនៅតុលាការ ប្ដេជ្ញាចូលទៅកម្ពុជាវិញដោយខ្លួនឯង តាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ។
វាគ្មិន៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក អ៊ូ ច័ន្ទរិទ្ធ ជាអ្នកនាំពាក្យនៃគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្ស នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
សូមលោកអ្នកនាងកញ្ញាចុចស្ដាប់សំឡេងនៃកិច្ចពិភាក្សានេះ...