តើ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​កម្រិត​ណា?

នៅ​ក្នុង​កម្មវិធី​ផ្សាយ​រាត្រី​ថ្ងៃ​សុក្រ ទី២២ តុលា​នេះ សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់ និង​ទស្សនា​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ដែល​នឹង​ជជែក​ជុំវិញ​ប្រធានបទ "តើ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​កម្រិត​ណា?" តើ​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ ​បាន​ចែង​យ៉ាង​ដូច​ម្ដេច​ខ្លះ ហើយ​វា​នៅ​តែ​មាន​សក្ដានុពល​លើ​ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ខ្លះ?

កិច្ច​ពិភាក្សា​នេះ នឹង​មាន​លោក ជុន ច័ន្ទបុត្រ ជា​អ្នក​សម្របសម្រួល

លោក​អ្នក​នាង​អាច​បញ្ចេញមតិ​យោបល់ និង​ដាក់​ជា​សំណួរ​មក​កាន់​វាគ្មិន​របស់​យើង ដោយ​គ្រាន់​តែ​ដាក់​លេខ​ទូរស័ព្ទ​នៅ​ក្នុង​ប្រអប់​សំបុត្រ (Inbox) ខ្ទង់​ខំមិនថ៍ ហ្វេសប៊ុក (Facebook) និង យូធូប (Youtube) យើង​ខ្ញុំ​នឹង​ហៅ​ទៅ​លោក​អ្នក​នាង​វិញ។

ក្រៅ​ពី​មាន​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ។ អាស៊ី​សេរី​ក៏​នឹង​តាម​ដាន​យក​ព័ត៌មាន​នៅ​ទីតាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង មក​ពី​គ្រប់​រដ្ឋ​នានា ធ្វើ​បាតុកម្ម នៅ​មុខ​មន្ទីរ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែរ។ សូម​លោក​អ្នក​នាង​រង់ចាំ​ទស្សនា​កម្មវិធី​ទាំង​ពីរ​នេះ​កុំ​បី​ខាន៕ សូម​អរគុណ!