នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី១០កម្ភៈ ឆ្នាំ២០២៣ ជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងឃាតកម្មលើលោក កូវ សាមុត កាលពីជិត ៣០ឆ្នាំមុន ដែលលោក សម រង្ស៊ី បានសើរើឡើងវិញ ក្រោយពេលប្អូនបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានី ស្លាប់។
លោក សម រង្ស៊ី ចោទថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នករៀបចំសម្លាប់ប្អូនថ្លៃរបស់ខ្លួន គឺលោក កូវ សាមុត ដែលត្រូវជាប្ដីដើមរបស់លោកស្រី ប៊ុន សាមហ៊ឹង។
តើលោក សម រង្ស៊ី មានភស្តុតាងអ្វីខ្លះ ទាក់ទងនឹងការចោទប្រកាន់នេះ? តើឃាតកម្មលើលោក កូវ សាមុត នេះ មានជាប់ពាក់ព័ន្ធអ្វីខ្លះ ជាមួយលោក សម រង្ស៊ី?
វាគ្មិនកិត្តិយស៖ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
សម្របសម្រួលកិច្ចពិភាក្សាដោយ៖ លោក ទីន ហ្សាការីយ៉ា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។