តើ​នយោបាយ​ចាប់​ជំរិត​របស់​លោក ហ៊ុន សែន អាច​ធ្វើ​អោយ​អ្នក​ប្រឆាំង​បាក់​ស្បាត​លែង​ហ៊ាន​ងើប​តតាំង​ដែរ​ឬ​ទេ?

0:00 / 0:00

ការ​លួច​ថត​សំឡេង​សន្ទនា​ឯកជន​របស់​បុគ្គល​យក​ទៅ​ធ្វើ​ជា​ចំណាប់ខ្មាំង ដើម្បី​គំរាមកំហែង​ដៃគូ​នយោបាយ រួម​ទាំង​កូន​ប្រពន្ធ​របស់​គេ ឬ​ក៏​ចាប់​ជំរិត​អ្នក​ដែល​ហ៊ាន​ងើប​តតាំង​នឹង​ការ​រំលោភ​បំពាន​ទាំង​ឡាយ​បង្ក​ដោយ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ត្រូវ​បាន​លោក ហ៊ុន សែន ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ ក្នុង​​នយោបាយ​ក្ដោបក្ដាប់​អំណាច​របស់​លោក។

តើ​នយោបាយ​ចំណាប់ខ្មាំង ឬ​នយោបាយ​ចាប់ជំរិត របស់លោកហ៊ុន សែន នេះ អាច​ធ្វើ​អោយ​អ្នក​ប្រឆាំង​នឹង​លោក​បាក់​ស្បាត​លែង​ហ៊ាន​ងើប​តតាំង​ដែរ​ឬទេ? ហើយ​តើ​វា​ធានា​បាន​នូវ​សុខ​សន្តិភាព និង​យុត្តិធម៌​សង្គម​បាន​ដែរ​ឬ​យ៉ាងណា?

សូម​លោក​អ្នក​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី៣០ ខែ​តុលា ជជែក​អំពី​បញ្ហា​នេះ ដោយ​មាន​វាគ្មិន​កិត្តិយស៖ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្កន់សាឡេស ដេវីដសុន (Alajandro Gonzalez Davidson) ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។