ប្រភពដដែលបានស្រង់ប្រសាសន៍របស់មន្ត្រីការទូតមួយចំនួនឲ្យដឹងថា គេនៅមិនទាន់បានដឹងអំពីរបៀបវារៈនៃកិច្ចពិភាក្សានេះនៅឡើយទេ ហើយក៏នៅមិនទាន់ដឹងច្បាស់ថា តើក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អាចមានដំណោះស្រាយយ៉ាងដូចម្តេចខ្លះ ចំពោះស្ថានភាពប្រឈមមុខផ្នែកយោធារវាងប្រទេសទាំងពីរនេះ ?
សូមជម្រាបជូនថាក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២២ កក្កដា នៅទីក្រុងសិង្ហបុរីកន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសទាំង១០នៃសមាគមអាស៊ាន ពុំបានឯកភាពគ្នាថាតើសមាគមអាស៊ានគួរលូកដៃចូលរួមក្នុងបញ្ហាទំនាស់ព្រំដែនរវាងខ្មែរនិងថៃនោះឬទេ ៕
