ពិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃបង្ហើយនៃបុណ្យភ្ជុំបិណ្ឌ នៅឯភូមិវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ខាងជើងឆៀងខាងកើត ក្រុងភ្នំពេញ។
មនុស្ស ៣៥នាក់ បានចូលរួមការប្រណាំងក្របីនេះ។ លោក សាន សែម ដែលជា អាជ្ញាកណ្តាលម្នាក់ ក្នុងចំណោមអាជ្ញាកណ្តាល ៣នាក់ ក្នុងការប្រកួតនេះ បានឲ្យដឹងថា ពិធីនេះគឺដើម្បីបន់ស្រន់អ្នកតាចាស់ស្រុក ប្រចាំវត្ត សូមឲ្យជួយថែរក្សាមនុស្សអ្នកភូមិនិងសត្វពាហណៈ ឲ្យជួបតែសេចក្តីសុខសប្បាយ៕
