ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១ កញ្ញា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានឲ្យដឹងថា អគារនោះមានកម្ពស់ ៥៥៥ម៉ែត្រ អាចនឹងសង់នៅលើទីតាំងកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ខ្ញុំកំពុងតែមានគម្រោងសាងសង់អគារមួយ ឲ្យវិស័យឯកជនគេធ្វើ! ៥៥៥ម៉ែត្រ ដែលទាបជាងអគារនៅឌូប៉ៃ ហើយដែលខ្ពស់ជាងអគារនានានៅអាស៊ី។ ខ្ញុំគិតថា នឹងធ្វើបាន! ខ្ញុំបញ្ជូនគម្រោងប្លង់នេះទៅឲ្យឯកឧត្ដមធនធានមនុស្ស ហើយនិយាយជាមួយឯកឧត្ដម កែប ជុតិមា រួចហើយ»។
តែទោះជាយ៉ាងណាក្ដី លោកនាយករដ្ឋមន្ត្រីមិនទាន់បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគនោះជានរណា ក្នុងដើមទុនវិនិយោគប៉ុន្មាន ហើយនឹងត្រូវចាប់ផ្ដើមនៅពេលណានោះទេ៕
