តុលាការ​ខែត្រ​ស្វាយរៀង​កាត់​ទោស​ឲ្យ​សម​រង្ស៊ី​ជាប់​គុក​២​ឆ្នាំ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ត្រូវ​​បាន​តុលាការ​ខែត្រ​ស្វាយរៀង​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ ពី​បទ​បំផ្លាញ​សម្បត្តិ​សាធារណៈ​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​​សាសន៍។
ដោយ សុខ សេរី, គឹម ពៅ និង ឡេង ម៉ាលី
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​ខែត្រ​ស្វាយរៀង នៅ​ថ្ងៃ​២៧ មករា ២០១០។
ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​ខែត្រ​ស្វាយរៀង នៅ​ថ្ងៃ​២៧ មករា ២០១០។
RFA

ប្រភព​ពី​លោក ង៉ែត ណារ៉ា មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​អាដហុក​ក្នុង​ខែត្រ​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា តុលាការ​ខែត្រ​ស្វាយរៀង​បាន​ផ្ដន្ទា​ទោស​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ឲ្យ​ជាប់​គុក​រយៈពេល ២​ឆ្នាំ ពី​បទ​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩​កន្លងទៅ។

ទន្ទឹម​គ្នា​នេះ​ដែរ​តុលាការ​ដដែល​បាន​ផ្ដន្ទា​ទោស​អ្នក​ស្រី មាស ស្រី និង​លោក ព្រំ ជា ឲ្យ​ជាប់​គុក​ម្នាក់ ១​ឆ្នាំ ពី​បទ​បំផ្លាញ​សម្បត្តិ​សាធារណៈ​ដោយ​ចេតនា ហើយ​តុលាការ​បាន​បង្គាប់​ឲ្យ​អ្នក​ទាំង​៣ គឺ​លោក សម រង្ស៊ី, អ្នក​ស្រី មាស ស្រី និង​លោក ព្រំ ជា បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​សរុប​ជាង ៦០​លាន​រៀល។

តុលាការ​បាន​លើកលែង​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ ៣​នាក់​ទៀត គឺ​អ្នក​ស្រី នាង ផល្លី, លោក ខន ជា និង​លោក ប្រាក់ កើន។

សាលក្រម​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ចៅក្រម​ជម្រះ​ក្ដី គឺ​លោក គាំ ឈាន ជា​ប្រធាន​តុលាការ​នៃ​ខែត្រ​ស្វាយរៀង។

អ្នកស្រី គឹម ពៅ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ទៅ​យក​ព័ត៌មាន​នៅ​ឯ​តុលាការ​ខេត្ត​ស្វាយរៀង​នោះ បាន​រាយការណ៍​តាម​ទូរស័ព្ទ​អំពី​ស្ថានភាព​ការ​កាត់​ក្តីនោះ តាម​ការ​សាកសួរ​របស់​លោក ឡេង ម៉ាលី ដូច​ត​ទៅ​នេះ ៖

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

Ha!Ha! Khmers, Svay Ring Court, if you are againt Hun Sen's concession the big piece of land to his best neighbor country, you discriminate against it. You are a racist like Mr. Sam Rangsy. Ha! Ha!, The wonderful judges.

Jan 27, 2010 08:11 PM

អ្នក​អាន​អនាមិក

It's unjustice to sentence Mr. Sam Rainsy. He has done for the Khmer people. Sam Rainsy is a Khmer Patriot.

Jan 27, 2010 02:37 PM

អ្នក​អាន​អនាមិក

That's just so absurd!

Jan 27, 2010 12:59 PM

អ្នក​អាន​អនាមិក

This is a joke. As they said, any thing that never exists in the world will exist in Cambodia. How can the innocent farmers get a one-year term for protecting their own properties? They protect their own properties means they protect the Cambodian territory with regarding to the issue of the border post. In other countries, they are the heroes of the country. They should not deserve a one-year jail term. That’s stupid!

Jan 27, 2010 10:04 AM

អ្នក​អាន​អនាមិក

Congratulation.It is a justice.

Jan 27, 2010 03:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល