តុលាការ​កំពូល​សម្រេច​ឲ្យ ឌុច ជាប់​គុក​មួយ​ជីវិត

តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​ ចេញ​សេចក្ដី​សម្រេច​ដាក់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២។
ដោយ ឡេង ម៉ាលី
2012-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣-កុម្ភៈ-២០១២៖ អតីត​ប្រធាន​គុក​ទូល​ស្លែង ឬ​មន្ទីរ​ស-២១ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ក្នុង​សវនាការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។
៣-កុម្ភៈ-២០១២៖ អតីត​ប្រធាន​គុក​ទូល​ស្លែង ឬ​មន្ទីរ​ស-២១ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ក្នុង​សវនាការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។
Photo courtesy of ECCC

ការ​សម្រេច​ដាក់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច អស់​មួយ​ជីវិត​ដោយ​តុលាការ​កំពូល​​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គឺ​ជា​ការ​ស្រប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ដែល​​បាន​​រង​គ្រោះ​ដោយសារ​តែ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​មន្ទីរ​ស-២១ ឬ​គុក​ទួល​ស្លែង ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។

សាលដីកា​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ គឺ​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ ចប់​ការ​តវ៉ា​សម្រាប់​ករណី​របស់​អតីត​មេ​ខ្មែរក្រហម​សំណុំ​រឿង​លេខ ០០១ ដែល​មាន កាំង ហ្កេកអ៊ាវ ហៅ ឌុច ជា​ទណ្ឌិត។

អតីត​ជន​រងគ្រោះ​នៅ​គុក​ទួល​ស្លែង មាន​លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង និង​ជន​រងគ្រោះ​ដទៃ​ទៀត បាន​សាទរ​យ៉ាង​ខ្លាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ។

លោក ជុំ ម៉ី អាយុ ៨១​ឆ្នាំ ដែល​នៅ​មួយ​ថ្ងៃ​មុន​ចេញ​សាលដីកា គាត់​ថា សម្រាន្ត​មិន​លក់​ដោយ​សារ​តែ​ការ​ទន្ទឹង​រង់ចាំ​លទ្ធផល​សេចក្ដី​សម្រេច​ចុង​ក្រោយ​នេះ ហើយ​នៅ​ទី​បំផុត​លោក​បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​សាលដីកា​ដាក់​ទោស ឌុច នេះ៖ «អារម្មណ៍​ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង ០០១។ មូលហេតុ​ដោយសារ​សាលាក្ដី​ហ្នឹង​មាន​យុត្តិធម៌​ត្រឹមត្រូវ​មែនទែន។ កាត់​ហ្នឹង​ត្រឹមត្រូវ​ណាស់»

ជន​រង​គ្រោះ​ម្នាក់​ទៀត លោក ប៊ូ ម៉េង ដែល​រង​ទុក្ខ​ទោស​នៅ​គុក​ទួល​ស្លែង​ដូចគ្នា​ដែរ​នោះ បាន​បន្ទរ​សេចក្ដី​ពេញ​ចិត្ត​នេះ​ដែរ៖ «សក្ដិសម​នឹង​ទោស​កំហុស មាន​តុល្យភាព​គ្នា​ណាស់ ទោស​កំហុស​ដែល​គាត់​ទទួល​នេះ។ ខ្ញុំ​ឯកភាព ១០០%»។

បើ​ទោះ​ជា​ដូច្នេះ​ក្ដី តុលាការ​មិន​បាន​សម្រេច​ឱ្យ​មាន​សំណង​សម្រាប់​ជន​រង​គ្រោះ​ទេ ព្រោះ ឌុច គ្មាន​ទ្រព្យ​សម្បត្តិ​អ្វីនោះ​ទេ។

អតីត​ប្រធាន​គុក​ទួល​ស្លែង ឬ​មន្ទីរ ស-២១ ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​គុក ៣៥​ឆ្នាំ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​រំលោភ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ កាល​ពី​ថ្ងៃ​២៦ កក្កដា ​ឆ្នាំ​២០១០។

ទាំង​ភាគី​មេធាវី​ចុង​ចោទ​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដោយ​សុំ​កូន​ក្ដី​របស់​ខ្លួន​រួច​ទោស ព្រោះ​ថា ឌុច មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ទេ។ រីឯ​ភាគី​សហ​ព្រះរាជអាជ្ញា​វិញ មិន​សុខ​ចិត្ត​នឹង​សេចក្ដី​ស្រេច​របស់​សាលាដំបូង​ទេ ដោយ​ទាមទារ​ឱ្យ​តុលាការ​ដាក់​ទោស ឌុច យ៉ាង​តិច ៤៥។

ក្រោយ​ពេល​ប្រកាស​សាលដីកា​ថ្ងៃ​នេះ សហ​ព្រះរាជអាជ្ញា​បាន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​សម្រេច​លើស​ការ​ទាមទារ​របស់​ខ្លួន។

សហ​ព្រះរាជអាជ្ញា​ជាតិ អ្នកស្រី ជា លាង ថ្លែង​ថា នេះ​ជា​ជោគជ័យ​ធំ​មួយ​ក្នុង​សំណុំ​រឿង ០០១៖ «យើង​គិត​ថា យុត្តិធម៌​ក្រោយ ៣៣ ឆ្នាំ បាន​មក​ដល់​ហើយ។ ទី​ពីរ​ខ្ញុំ​គិត​ថា និទណ្ឌភាព​ត្រូវ​បាន​លុប​បំបាត់។ នេះ​ជា​ចំណុច​ពីរ​ឃ្លា ដែល​យើង​គិត​ថា​មាន​ន័យ​សំខាន់​សម្រាប់​តុលាការ​នេះ»

មេធាវី​ការពារ​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​គាំទ្រ​ចំពោះ​ការ​ពិចារណា​របស់​តុលាការ​កំពូល ដែល​ថា ករណី ឌុច មិន​មាន​ស្ថានភាព​ណា​មួយ​អាច​សម្រាល​ទោស​បាន​ឡើយ៖
«ដូច្នេះ​មិន​មាន​ស្ថាន​សម្រាល​ណា​មួយ ដែល​អាច​ធ្វើ​ឱ្យ​នេះ​រួច (ខ្លួន) បាន​ទេ ហើយ​វា​ជា​គំរូ​មួយ​សម្រាប់​មេ​ដឹកនាំ​ជំនាន់​ក្រោយ​ឱ្យ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន ដែល​ឈាន​ទៅ​ការ​កាប់​សម្លាប់​ដូច្នេះ»

ដោយ​ការ​ពេញ​ចិត្ត​នឹង​សាលដីកា​តុលាការ​កំពូល ក្រុម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​នាំ​គ្នា​ទៅ​​វាល​ពិឃាដ​ជើងឯក ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ ដែល​ត្រូវ​គេ​សម្លាប់​នៅ​ទី​នោះ។

សំណុំ​រឿង​ក្ដី​លេខ ០០១ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ជំនុំជម្រះ​រឿង​ក្ដី​លេខ ០០២ ដែល​មាន​ជន​ជាប់​ចោទ ៣​រូប គឺ នួន ជា ខៀវ សំផន និង អៀង សារី។ ជន​រងគ្រោះ​បាន​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា ជន​ជាប់​ចោទ​ទាំង​នេះ នឹង​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ដូច ឌុច ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

Duch got life in jail is not enough to what he did from 1975-1979.he must get 150 years in prison ,at least,man.

Feb 09, 2012 12:52 AM

អ្នក​អាន​អនាមិក

RFA sometimes you are not nuetral. Sometimes very usful information on developement of country ofr posting but you never post it. Yes of course I critized CPP. RFA ce careful with your staff may be some of them are spy. V

Feb 06, 2012 04:34 AM

អ្នក​អាន​អនាមិក

ខ្ញុំបាទសូមផ្តល់កមលាំងចិត្តដល់តុលាការអន្តរជាតិខ្មែរក្រហម ហើយសូមបន្តការកាត់ទោសសំណំរឿង003 និង004បន្ត សូមធ្វើយ៉ាងណាក៏ដោយកំឲយមានមន្រ្តីឬរាជវង្សណាមួយមករាំងស្ទះនូវដំណើការនេះ ព្រោះវាជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នាឆ្ពោះទៅរកការកែប្រែប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យពេញលេញ៕ សូមអរគុណ

Feb 05, 2012 11:23 PM

អ្នក​អាន​អនាមិក

It is nonsense for me and not fair for him​​ and for the others, to my personal point. This is a bad example of why many people who make mistake could not return because whenever they return, then they will be executed in many different way. I think the trial does not work well and the citizens themselves should learn how to make your world in peace rather than just to do a revenge. To me the execution of Duch is not for changing people from bad to good, but to push people from bad to even evil because they have not chance once they return. As citizens we are like a game driven by the powerful people who always use us to support them and to fight their enemies and then most of those never care of the citizen in true heart and with the reality.

Feb 05, 2012 07:12 PM

អ្នក​អាន​អនាមិក

Whoever incriminated should be brought to justice,such as Sihanouk,Hun Sen,Heng Samrin,Chea Sim,and other prison chiefs.

Feb 04, 2012 09:36 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល