មន្ត្រីប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងថាភ្លើងបានឆាបឆេះវាលស្មៅ និងព្រៃ នៅជិតភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ ភាគខាងកើតពីអង្គរវត្ត។
លោក ស៊ុន សាន ជាអធិការនគរបាលក្រុងសៀមរាប។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ថាភ្លើងឆេះព្រៃនោះពុំបានធ្វើឱ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ និងប្រាសាទបុរាណណាមួយទេ។
កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅ ភ្លើងធ្លាប់បានឆាបឆេះវាលស្មៅ និងព្រៃតូចៗ នៅក្នុងបរិវេណដីអភិរក្សទុកសម្រាប់ធ្វើសណ្ឋាគារ និងបូរីវប្បធម៌ទេសចរណ៍ អស់ប្រមាណជាង ១០ហិកតារម្ដងមកហើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
