គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​សមាជ​រើស​មេដឹកនាំ​ថ្មី

សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កក្កដា ឆ្នាំ​២០១២ ប្រារព្ធ​សមាជ​ខួប​ឆ្នាំ​ទី​៥ នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី។
ដោយ វណ្ណ វិចារណ៍
2012-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​ពេល​ធ្វើ​សមាជ​បក្ស នៅ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១២។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​ពេល​ធ្វើ​សមាជ​បក្ស នៅ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១២។
RFA/Vann Vichar

សមាជ​នេះ​ប្រកាស​អំពី​ការ​រុះរើ​គណៈកម្មការ​ទាំង​បី​របស់​បក្ស​សិទ្ធិ​មនុស្ស ដោយ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ថ្មី​វិញ និង​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី។

នៅ​ក្នុង​សមាជ​បក្ស​​​ដែល​ធ្វើ​ឡើង​រយៈ​ពេល ៥​ឆ្នាំ​ម្ដង នៅ​ទីស្នាក់ការ​បក្ស​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ភ្នំពេញ លើក​ទី​ពីរ​នេះ សមាជិក​និង​ថ្នាក់​ដឹក​នាំ​បក្ស បាន​ព្រមព្រៀង​នូវ​ចំណុច​សំខាន់​បី។ ចំណុច​ទី​១ គឺ​ជា​ការ​ប្រកាស​ជ្រើស​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី ៣​រូប ចំណុច​ទី​២ ការ​ប្រកាស​រួម​គ្នា និង​គណបក្ស សម រង្ស៉ី ឈាន​ទៅ​បង្កើត​បក្ស​ថ្មី​មួយ​ទៀត និង​ចំណុច​ទី​៣ ជា​ការ​ប្រកាស​អនុម័ត​រៀបចំ​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​មាន​អាយុ​កាល ៥​ឆ្នាំ​ទទួល​ជោគជ័យ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រជែង​យក​សន្លឹក​ឆ្នោត។ លោក​លើក​ទិស​ដៅ​ថា សុំ​ឲ្យ​សមាជិក​គណបក្ស​ចូល​ជា​កំលាំង​សាមគ្គី ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្ដួល​រំលំ​បក្ស​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក កឹម សុខា បញ្ជាក់​ថា អ្វី​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ជា​ការ​រួម​កំលាំង​ប្រជាធិបតេយ្យ​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ៖ «ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​ខ្ញុំ​សម្រេច​តាម​ឆន្ទៈ តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ ជា​ជំហាន​ដំបូង​នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស។ ខ្ញុំ​បាន​រួម​នឹង​ឯកឧត្ដម សឺន ស៊ូប៊ែរ្តិ៍ និង​ឯកឧត្ដម ប៉ែន សុវណ្ណ។ ចុង​ក្រោយ​យើង​បាន​រួម​គ្នា​នឹង​អ្នក​ស្នេហា​ជាតិ​ម្នាក់​ទៀត គឺ សម រង្ស៉ី»

លោក កឹម សុខា បន្ត​ថា ការ​រួម​គ្នា​នឹង​គណបក្ស សម រង្ស៉ី រយៈពេល ៤​ថ្ងៃ​កន្លង​ទៅ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មជ្ឈដ្ឋាន​អ្នក​ស្នេហា​លទ្ធិប្រជាធិតេយ្យ។

អគ្គលេខាធិការ​ចលនា​ប្រជាធិបតេយ្យ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ការ​រួម​កំលាំង​ប្រជាធិបតេយ្យ​ជា​រឿង​សំខាន់​បំផុត​ដើម្បី​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។ លោកស្រី​បន្ត​ថា ចលនា​ប្រជាធិបតេយ្យ​បង្កើត​ឡើង​ដោយ​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ចូល​រួម​តស៊ូ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ។

អ្នកស្រី មូរ សុខហួរ៖ «កំលាំង​អ្នក​ប្រជាធិបតេយ្យ​នឹង​រួម​បង្កើត​គណបក្ស​ថ្មី​មួយ ហើយ​គណបក្ស​នេះ​មាន​មូលដ្ឋាន​ទៅ​ហើយ គឺ​សំឡេង​គាំទ្រ​ជាង ៣០% នៃ​អ្នក​បោះ​ឆ្នោត»

លោកស្រី មូរ សុខហួរ បន្ត​ថា គណបក្ស​ថ្មី​នឹង​បង្ហាញ​រូបរាង​នា​ពេល​ឆាប់ៗ​ខាង​មុខ ដែល​មាន​សមាជិក​មក​ពី​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស និង​មហាជន​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​កាន់​អំណាច​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​រួម​គ្នា​របស់​គណបក្ស​ទាំង​ពីរ ព្រោះ​ជា​រឿង​ល្អ​ក្នុង​លទ្ធិប្រជាធិបតេយ្យ។ លោក​អះ​អាង​ថា ទោះ​បី​គណបក្ស​ទាំង​ពីរ​រួម​គ្នា​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​លើ​គណបក្ស​ប្រជាជន​បាន​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គណបក្ស​ប្រឆាំង​គិត​ថា ការ​រួម​គ្នា​ជា​កំលាំង​ជា​វិធី​តែ​មួយ​គត់ ដើម្បី​យក​ប្រៀប​លើ​គណបក្ស​កាន់​អំណាច ឈាន​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។

នៅ​ក្នុង​សមាជ​គណបក្ស​សិទ្ធិ​មនុស្ស សមាជិក​គណបក្ស​ទាំង​អស់​គាំទ្រ​ជា​ថ្មី​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​គណបក្ស លោក សឺន ស៊ូប៊ែរ្តិ៍ ជា​ប្រធាន​គណៈកម្មការ​នាយក និង​លោក ប៉ែន សុវណ្ណ ជា​ប្រធាន​គណៈកម្មការ​វិន័យ។

កាល​ពី​ឆ្នាំ​២០០៧ គណបក្ស​សិទ្ធិ​មនុស្ស បង្កើត​បក្ស​ដោយ​មាន​មនុស្ស​ជាង ២​សែន​នាក់​គាំទ្រ។ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៨ មាន​សំឡេង​គាំទ្រ​ចំនួន​ជាង ៤​សែន​សំឡេង ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បាន​ទទួល​ការ​គាំទ្រ​ជាង ៨០០​អាសនៈ និង ១៨​មេ​ឃុំ។

គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី បាន​ឯកភាព​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ហើយ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

CheiVorman007

ខ្ញុំសូមគាំទ្រលេាកប៉ែន​សូវា់ន់​​​​​​​េលាក​គីមសុខា​​េលាក​សម​រាំងសី

សូមជួយអបអរសារទរដល៉ការរួបរួមរបស់គណបក្សទាំងពីរ

Jul 23, 2012 01:29 PM

Neak Kro

ពី Khmer

The coalition of the two parties is the best way for them but most people want to see all parties have the radio and TV to spread the information about their parties in every provinces in Cambodia the same as People party. If they can't do that no way to win CPP!

Jul 23, 2012 09:44 AM

អ្នក​អាន​អនាមិក

ពី Lynn, USA

The two parties won't be formed together and won't work together because they are different. They tried couple times already but it didn't work. Sam reansy thinks more about country while Kim Sokha does more about his own benefits,How can they work together ?

Jul 23, 2012 03:15 AM

John Bernard

ពី USA

To Kim Sokha and Sim Rainsy,
Through the lesson from Funcinpech and Norodom Rannarith Party, this time if the coalition between both parties for a new democratic party to be shaped could not be done successfully, the supporter's number of these parties will absolutely fall, and no way to defeat the Cambodia People Party.I have a hopeful confidence to you both to rehabilitate our poor Cambodia. Please think of Country's interest as the most vital target of coalition. Last thing: if coalition will be in failure,the people will automatically lost their confidence to the parties, and Cambodian People's Party will win forever.

Jul 22, 2012 10:55 PM

ខ្មែរត្រូវតែជួយខ្មែរ!

ខ្ញុំសែនរីករាយមែនទែនប្រសិនបើលោក កឹម សុខា មិនមែនជា កូនអុករបស់គេ! ខ្ញុំនឹងគាំទ្របក្សប្រឆាំងថ្មីនេះ!

Jul 22, 2012 10:23 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល