គណៈប្រធានក្រុមហ៊ុន ណែកគី ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាដ៏ល្បីឈ្មោះមួយលើពិភពលោក នឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីទៅពិនិត្យរោងចក្ររបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ហើយនឹងវាយតម្លៃស្ថានភាពការងារក្នុងរោងចក្រមួយនេះ ដែលមានកម្មករកម្មការិនីប្រមាណ ៨ពាន់នាក់។
គោលដៅចម្បងនៃដំណើរទស្សនកិច្ចនោះ គឺដើម្បីពិនិត្យមើលមូលហេតុទាំងឡាយនៃការដួលសន្លប់របស់កម្មករ កម្មការិនីទាំងនោះ។
ប្រភពព័ត៌មានអន្តរជាតិរាយការណ៍ថា គណៈប្រធានក្រុមហ៊ុន ណែកគី ក៏នឹងពិភាក្សាផងដែរអំពីករណីនានា នៃការរំលោភសិទ្ធិកម្មករ ហើយនិងគោលការណ៍ការពារសុខភាព និងសុវត្ថិភាពក្នុងរោងចក្រកាត់ដេរមួយនេះ ដែលមានម្ចាស់ជាជនជាតិតៃវ៉ាន់។ ទន្ទឹមគ្នានេះ ក៏មានបំណងពិនិត្យមើលលទ្ធភាពផ្សេងៗ ដើម្បីបង្កើតផែនការល្អិតល្អន់មួយ សំដៅកែលម្អលក្ខខណ្ឌការងារដល់កម្មករកម្មការិនី៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។