តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​១​រូប​ប្រឈម​មុខ​នឹង​ការ​រឹបអូស​ដី​ធ្លី​នៅ​សៀមរាប

អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​កំពុង​ព្រួយ​បារម្ភ​ថា លោក​នឹង​បាត់បង់​ដី​កម្មសិទ្ធិ​ទំហំ ៣​ហិកតា​នៅ​ក្នុង​ភូមិ​ស្ល​ក្រាម ឃុំ​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ដោយសារ​តែ​តុលាការ​មាន​គម្រោង​អនុវត្ត​សាលក្រម​រឹបអូស​យក​ដី​នោះ​​នៅ​ថ្ងៃ​ទី​១ ខែ​មេសា​ខាង​មុខ។
ដោយ ហង្ស សាវយុត
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្រ្ដ​គណបក្ស​ សម រង្ស៊ី លោក សុន ឆ័យ
តំណាង​រាស្រ្ដ​គណបក្ស​ សម រង្ស៊ី លោក សុន ឆ័យ
RFA/Den Ayuthyea

លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មីនា ថា លោក​បាន​ទទួល​ដំណឹង​ថា តុលាការ​នឹង​ផ្ញើ​លិខិត​មក​លោក ដើម្បី​ជូន​ដំណឹង​ថា គេ​នឹង​រឹបអូស​យក​ដី​របស់​លោក នៅ​ថ្ងៃ​ទី​១ ខែ​មេសា។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «ឮ​ថា គេ​ផ្ញើ​លិខិត​មក​ខ្ញុំ រឹបអូស​ដី​នៅ​ថ្ងៃ​១ ខែ​មេសា​ហ្នឹង។ គេ​មិន​មែន​យក​ទទេ​ទេ គេ​ឲ្យ​តម្លៃ ៥​កាក់​(ដុល្លារ) ក្នុង ១​ម៉ែត្រ​ការ៉េ ហើយ​ឮ​ថា គេ​យក​ទៅ​លក់​ឲ្យ​ឧកញ៉ា សុខ គង់ ៨០​(ដុល្លារ) ក្នុង ១​ម៉ែត្រ​ការ៉េ​ហ្នឹង តាំង​តែ​ពី​ឆ្នាំ​២០០៦​ម៉្លេះ! មុន​តុលាការ​កាត់​សេចក្ដី​សម្រេច​ទៅ​ទៀត។ សុទ្ធតែ​ជា​អំពើ​ខុស​ច្បាប់ ហើយ​ខ្ញុំ​មាន​ការ​បារម្ភ​ណាស់ ព្រោះ​ដី​នោះ​ខ្ញុំ​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក។ ខ្ញុំ​មាន​ដំណាំ មាន​ដូង មាន​ចេក មាន​ខ្នុរ របស់​ខ្ញុំ​នៅ​ទី​នោះ​ច្រើន ហើយ​មាន​ពលរដ្ឋ​ក្រីក្រ​ដែល​ខ្ញុំ​ជួយ​ឲ្យ​នៅ ចិញ្ចឹម​បីបាច់​ហ្នឹង បី​បួន​គ្រួសារ​នៅ​ទី​នោះ​ទៀត!»

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ដី​ទំហំ ៣​ហិកតា​នោះ​នៅ​ជិត​ទីលាន​ឃ្យុងយូ ក្នុង​ខេត្ត​សៀមរាប ដែល​លោក​បាន​ទិញ​មក​កាន់កាប់​ជា​កម្មសិទ្ធិ​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​អប្សរា​បាន​អះអាង​ថា ដី​នោះ​នៅ​ក្នុង​តំបន់​ការពារ​របស់​អាជ្ញាធរ​អប្សរា ដែល​ត្រូវ​ដកហូត ហើយ​បាន​ក្ដីក្ដាំ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​លោក​សូម​អំពាវនាវ​ឲ្យ​បណ្ដា​ស្ថានទូត​ប្រទេស​មួយ​ចំនួន​ជួយ​ឃ្លាំ​មើល​បញ្ហា​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល