ទឹក​ជំនន់​​លិច​ផ្ទះ​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​នៅ​សៀមរាប

ទឹក​ជំនន់​បណ្ដាល​មក​ពី​ភ្លៀង​ខ្លាំង បាន​ជន់​លិច​ផ្ទះ​ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​បន្ទាយ​ស្រី និង​ស្រុក​វ៉ារិន​នៃ​ខេត្ត​សៀម​រាប កាល​ពី​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១១។

លោក ហង្ស សាវយុត អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ពី​ខេត្ត​សៀមរាប​បាន​រាយការណ៍​មក​ថា ទឹក​ជំនន់​បាន​ឡើង​យ៉ាង​គំហុក​លិច​ផ្លូវ​ជាតិ​លេខ​ ៦៧ កាល​ពី​ព្រឹក​មិញ​នេះ។ ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់ ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ពី​សៀមរាប​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​ត្រូវ​គាំង​ដំណើរ។

សេចក្ដី​រាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនាន់​មួយ​ចំនួន​ជាប់​នៅ​លើ​ដំបូល​ផ្ទះ៕