#រូបត្លុកនយោបាយ​៖ សមយុទ្ធ​យោធា ឬ ការ​ធ្វើ​តេស្ត​សាកល្បង ​‌‌‌«មូលដ្ឋាន​ទ័ព​ចិន»​ នៅ​កំពង់​ផែ​រាម?

ដោយ វិទ្យុអាស៊ីសេរី
2024.05.15
#រូបត្លុកនយោបាយ​៖ សមយុទ្ធ​យោធា ឬ ការ​ធ្វើ​តេស្ត​សាកល្បង ​‌‌‌«មូលដ្ឋាន​ទ័ព​ចិន»​ នៅ​កំពង់​ផែ​រាម? #រូបត្លុកនយោបាយ​៖ សមយុទ្ធ​យោធា ឬ ការ​ធ្វើ​តេស្ត​សាកល្បង ​‌‌‌«មូលដ្ឋាន​ទ័ព​ចិន»​ នៅ​កំពង់​ផែ​រាម?
រូប៖ RFA

នាវា​ចម្បាំង​ចិន​៤គ្រឿង ចូលរួម​សមយុទ្ធ​យោធា​កម្ពុជា-ចិន «នាគ​មាស» លើកទី៦ ចាប់​ពី​ថ្ងៃទី១៦ ដល់ ថ្ងៃទី៣០ ខែឧសភា។ ក្នុង​ចំណោម​នាវា​ចម្បាំង​ចិន​៤គ្រឿង​នេះ ពីរ​គ្រឿង​កំពុង​ចូល​ចត​ស្រាប់​នៅ​កំពង់ផែ​រាម​តាំង​ពី​ចុងឆ្នាំ​២០២៣។ រីឯ ពីរ​គ្រឿង​ទៀត​ត្រូវ​ក្រសួង​ការពារ​ជាតិ​ចិន​បញ្ជូន​មក​ ដើម្បី​ជួយ​ «ពង្រឹង​សមត្ថភាព​កងទ័ព​ជើងទឹក​កម្ពុជា» និង ​«រួម​ចំណែក​កសាង​សហគមន៍​លម្ហ​សមុទ្រ​អនាគត​រួម​គ្នា»។

សមយុទ្ធ​យោធា​ «នាគ​មាស» នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំសែន​រីករាយ ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​ដែន​អាកាស​កម្ពុជា​ក្នុង​តំបន់​ខេត្ត​ព្រះសីហនុ។ សមយុទ្ធ​ដែល​ផ្តោត​លើ «ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​រួម និង​ការ​សង្គ្រោះ​មនុស្ស​ធម៌» ធ្វើ​ឡើង​ស្រប​ពេល​កម្ពុជា​កំពុង​បង្ក​ឱ្យ​មាន​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ដោយសារ​រឿងរ៉ាវ​កំពង់ផែ​រាម និង​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។