រូបត្លុកនយោបាយ៖ សមយុទ្ធ​យោធា​កម្ពុជា-ចិន «នាគ​មាស​ឆ្នាំ​២០១៨»

ដោយ អាស៊ីសេរី
2018.07.02
Sinio_KHGoldenDragon2018 រូបត្លុកនយោបាយ៖ សមយុទ្ធ​យោធា​កម្ពុជា-ចិន «នាគ​មាស​ឆ្នាំ​២០១៨»
Photo: RFA

កម្ពុជា​បាន​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​ចិន ឈ្មោះ «នាគ​មាស​ឆ្នាំ​២០១៨» ក្រោម​ប្រធាន​បទ «រួម​គ្នា​ប្រឆាំង​ភេរវកម្ម និង​ការ​ងារ​មនុស្ស​ធម៌» ។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កម្ពុជា រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ ជា​មួយ​ចិន ដែល​ប្រព្រឹត្តិ​ទៅ​ជាង ២​សប្តាហ៍ ហើយ​ត្រូវ​បិទ​បញ្ចប់​នៅ​ចុង​ខែ​មីនា​នេះ។

សមយុទ្ធ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​​ទំនាក់​​ទំនង​​រវាង​កម្ពុជា និង​ក្រុម​បស្ចិម​ប្រទេស បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​ប្រជាធិបតេយ្យ​ជាស្ថាពរ។ កាល​ពីឆ្នាំ​២០១៧ កន្លង​ទៅ របប​លោក ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ដោយ​ពុំ​មាន​កាល​កំណត់ ការ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ជា​មួយ​អាមេរិក និង​សមយុទ្ធ​យោធា​ជា​មួយ​អូស្ត្រាលី ក្រោម​លេស​ថា ជាប់​រវល់​រៀបចំ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា និង​បោះ​ឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។ វិបត្តិ​នយោបាយ​និង ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​រុញ​ច្រាន​របប​លោក ហ៊ុន សែន បច្ចុប្បន្ន ឲ្យ​ងាក​ទៅ​ពឹង​ផ្អែក​ចិន កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ ការណ៍​ដែល​កម្ពុជា​នៅ​តែ​បន្ត​​អនុញ្ញាត​ឲ្យ​មាន​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​ចិន​នេះ គឺជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា​កំពុង​តែ​បង្កើន​​ទំនាក់​​ទំនង​វិស័យ​យោធា​កាន់​តែ​ខ្លាំង​ជា​មួយ​ចិន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។