ទិដ្ឋភាព​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

​ទន្ទឹម​ពេល​នឹង​ថ្ងៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​គោរព​សិទ្ធិ​មនុស្ស។ ការ​តវ៉ា​បាន​បន្ត​រហូត​មក​ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា ដែល​មាន​រយៈពេល ៣​ថ្ងៃ។

2012.11.18
Share on WhatsApp
Share on WhatsApp

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជួប​ជុំ​គ្នា​នា​តំបន់​បឹង​កក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នាំ​គ្នា​ដង្ហែ​ក្បួន​ដើម្បី​ចូល​រួម​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​អាស៊ាន។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នាំ​គ្នា​លើក​បដា​រូបថត​ប្រធានាធិបតី​អាមេរិក ដែល​មាន​សរសេរ​អក្សរ​សញ្ញា​ប្រកាស​អាសន្ន SOS។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នាំ​គ្នា​លើក​បដា​រូបថត​ប្រធានាធិបតី​អាមេរិក ដែល​មាន​សរសេរ​អក្សរ​សញ្ញា​ប្រកាស​អាសន្ន SOS។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់មុន្នី។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នាំ​គ្នា​លើក​បដា​រូបថត​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​មាន​សរសេរ​អក្សរ​សញ្ញា​ប្រកាស​អាសន្ន SOS។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នាំ​គ្នា​ផ្ញើ​សារ​បង្ហោះ​តាម​ប៉េងប៉ោង ដើម្បី​ទាមទារ​សេរីភាព​ដល់​អ្នក​ជាប់​ពន្ធនាគារ​ដោយសារ​ដីធ្លី។ RFA/Uon Chhin

១៨-វិច្ឆិកា-២០១២៖ កម្លាំង​សមត្ថកិច្ច​ដាក់​ពង្រាយ​ការពារ​មិន​ឲ្យ​ក្រុម​សហគមន៍​ដង្ហែ​ក្បួន​ចេញ​ពី​តំបន់​បឹង​កក់។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ក្រុម​សមត្ថកិច្ច​រារាំង​ក្រុម​សហគមន៍​មិន​ឲ្យ​ចេញ​ពី​តំបន់​បឹង​កក់។ RFA/Vichey Anandh

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដើរ​ដង្ហែ​ក្បួន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ RFA/Vichey Anandh

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដើរ​ដង្ហែ​ក្បួន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ RFA/Vichey Anandh

១៩-វិច្ឆិកា-២០១២៖ អ្នក​ភូមិ​បឹងកក់​កាន់​ទង់ជាតិ​សហរដ្ឋ​អាមេរិក​សម្លឹង​ទៅ​វិមាន​សន្តិភាព​សុំ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះ​លែង​សកម្មជន​ដីធ្លី។ RFA/Chivita

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ដុត​ទៀត​ជា​រង្វង់​អក្សរ​ប្រកាស​អាសន្ន SOS នៅ​លើ​វាល​ខ្សាច់​ដែល​ក្រុមហ៊ុន​បូម​ពន្លិច​ផ្ទះ​នៅ​តំបន់​បឹង​កក់។ RFA/Vichey Anandh

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​បន្ត​លើក​អក្សរ​ប្រកាស​អាសន្ន SOS បែរ​មុខ​ទៅ​វិមាន​សន្តិភាព។ RFA/Ouk Savborey

២០-វិច្ឆិកា-២០១២៖ អក្សរ​ប្រកាស​អាសន្ន SOS ត្រូវ​បាន​គេ​សរសេរ​លើ​វាល​ខ្សាច់​នៅ​តំបន់​បឹង​កក់។ RFA/Ouk Savborey

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី លើក​ទង់ជាតិ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឲ្យ​មេដឹកនាំ​អាមេរិក​ជួយ។ RFA/Ouk Savborey

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋ​លើក​បដា​ដែល​មាន​សរសេរ​អក្សរ​បញ្ឈប់​អំពើ​ហិង្សា និង​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា។ RFA/Ouk Savborey

១៩-វិច្ឆិកា-២០១២៖ អាវ​យឺត​ដែល​មាន​សរសេរ​អក្សរ​ដោះលែង​អ្នកស្រី ទឹម សាក់មុន្នី ត្រូវ​បាន​គេ​ពាក់​មក​តវ៉ា។ RFA/Chivita

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ថ្មគោល លើក​បដា​មាន​រូប​លោក បារ៉ាក់ អូប៉ាម៉ា (Barack Obama) ក្នុង​ពេល​តវ៉ា។ RFA/Chivita

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ចង​កន្សែង​ដែល​មាន​សរសេរ​ឈ្មោះ​លោក អូបាម៉ា មក​ចូល​រួម​តវ៉ា។ RFA/Ouk Savborey

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១១
  • រូបទី១២
  • រូបទី១៣
  • រូបទី១៤
  • រូបទី១៥
  • រូបទី១៦
  • រូបទី១៧
  • រូបទី១៨
  • រូបទី១៩
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល