លោក ហ៊ុន សែន នៅតែមិនទាន់ជឿជាក់ថា សកម្មជន និងមន្ត្រីបក្សប្រឆាំង ដែលមកចុះចូលជាមួយលោក មានចិត្តស្មោះចំពោះលោកនៅឡើយទេ។ មេដឹកនាំក្រាញអំណាចរូបនេះ ព្រមានថា បើអ្នកដែលចុះចូលទាំងនោះ មិនស្មោះត្រង់ជាមួយនឹងបក្សរបស់លោកទេ ពួកគេប្រឈមនឹងវិធានការផ្លូវច្បាប់គ្រប់ពេល ដែលជាការសើរើលើបទល្មើសចាស់ ឬសំណុំរឿង ដែលមិនទាន់បានលើកលែងទោសនោះ។
ក្រុមអ្នកវិភាគថា លើកឡើង ថា មុននិងក្រោយ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងកម្ចាត់ពួកគេចេញវិញ នៅពេលដែលពួកគេលែងមានប្រយោជន៍ ឬមិនធ្វើតាមផែនការរបស់បក្ស។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។