រូបត្លុកនយោបាយ​៖ អ៊ាង សុផល្លែត៖ «មាន​អាជីព​ជា​អ្នក​បរិស្ថាន​ទេ? បើ​មាន​ខ្ញុំ​ស្វាគមន៍!»

ដោយ វិទ្យុអាស៊ីសេរី
2024.07.16
រូបត្លុកនយោបាយ​៖ អ៊ាង សុផល្លែត៖ «មាន​អាជីព​ជា​អ្នក​បរិស្ថាន​ទេ? បើ​មាន​ខ្ញុំ​ស្វាគមន៍!» រូបត្លុកនយោបាយ​៖ អ៊ាង សុផល្លែត៖ «មាន​អាជីព​ជា​អ្នក​បរិស្ថាន​ទេ? បើ​មាន​ខ្ញុំ​ស្វាគមន៍!»
រូប៖ RFA

រដ្ឋមន្ត្រី​បរិស្ថាន លោក អ៊ាង សុផល្លែត ដែល​ឡើង​កាន់​តំណែង​នេះ​តាមរយៈ​សែស្រឡាយ​ជា​កូន​ប្រសា​របស់​លោក ជា សុផារ៉ា ថ្មីៗ​នេះ​បាន​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​ថា ពួកគេ ​«គ្មាន​ជំនាញ» ​បរិស្ថាន​ច្បាស់លាស់ និង ​«ចេះ​តែ​សម្ដែង»​ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​ថ្លែង​ដូច្នេះ ក្រោយ​អាជ្ញាធរ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ចៅហ្វាយ​នាយ​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​សកម្មជន​យុវជន​ចលនា​មាតា​ធម្មជាតិ​៥នាក់ និង​ជា​ម្ចាស់​ពាន​រង្វាន់ Right Livelihood Award 2023 ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ពាន​រង្វាន់​ណូបែល ដាក់​គុក​ពី​៦ឆ្នាំ​ទៅ​៨ឆ្នាំ ក្រោម​បទ​ចោទ ​«រួម​គំនិត​ក្បត់» និង «ប្រមាថ​ព្រះមហាក្សត្រ» ខណៈ​សកម្មជន​បរិស្ថាន​៥​នាក់​ផ្សេងទៀត​ត្រូវ​បាន​កាត់ទោស​កំបាំងមុខ។

ការ​កាត់ទោស​យុវជន​វ័យក្មេង​កម្ពុជា​នេះ បាន​នាំ​ឱ្យ​ផ្អើល​ពិភពលោក និង​រង​នូវ​ការ​ថ្កោលទោស​ស្ទើរ​ជុំ​ទិស​ពី​អន្តរជាតិ។ សម្ដី​ប្រចាំ​ត្រកូល​របស់​រដ្ឋមន្ត្រី​បរិស្ថាន​រូប​នេះ រឹត​តែ​ដុត​បញ្ឆេះ​ការ​ខឹង​សម្បារ​ក្នុង​ចំណោម​ស្រទាប់​មហាជន ស្រប​ពេល​ដែល​លោក​គ្មាន​សញ្ញាប័ត្រ​ខាង​បរិស្ថាន តែ​មាន​ជំនាញ​ខាង​វិស្វកម្ម​សំណង់​ស៊ីវិល។ ពួកគេ​ចោទ​ថា លោក អ៊ាង សុផល្លែត ជា​រដ្ឋមន្ត្រី​«ស្ងាត់​ជ្រាប»​មិន​ហ៊ាន​និយាយ​អើពើ​ពី​បញ្ហា​រសើប​ៗ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​នៅ​កម្ពុជា ដូច​ជា​ករណី​កាប់​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រៃឡង់ ការ​បូម​ខ្សាច់​នៅ​ទន្លេ​បាសាក់ និង​ទន្លេ​មេគង្គ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ជាដើម។ ក្នុង​រយៈពេល​មិនដល់​១ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​រូប​នេះ កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​រហូតដល់​ទៅ​ជាង ១សែន​២ម៉ឺន​ហិកតារ។ ទំហំ​នៃ​ការបាត់បង់​នេះ ស្មើនឹង​ទីក្រុង​ឡូស អែនជេឡែស (Los Angeles) ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក។ នេះ​គេ​នៅ​មិនទាន់​គិត​ពី​បញ្ហា​ធ្លាក់​ចុះ​ដុនដាប​ផ្នែក​បរិស្ថាន និង​វិនាសកម្ម​បំផ្លិចបំផ្លាញ​ភោគទ្រព្យ​ជាតិ​ដ៏​មហាសាល​ដទៃ​ទៀត​ដែល​កំពុង​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។