ហេតុការណ៍នេះបានកើតមានឡើងក្នុងពេលពលរដ្ឋតវ៉ាមិនឲ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់ពួកគេ ហើយក៏មានការប៉ះទង្គិចគ្នាដោយផ្ទុះអាវុធទៀតផង។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី សុ ជីវី និងលោក រដ្ឋា វីសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ពីខេត្តរតនគិរី៖
រូបថតដោយ រដ្ឋា វីសាល

មនុស្សទាំង ៥នាក់កំពុងជាប់ចំណង មានមន្ត្រីយោធាខេត្តពីរនាក់ នគរបាលពីរនាក់ និងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ម្នាក់ គឺជាចំណាប់ខ្មាំងដែលជនជាតិដើមភាគតិចនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានចាប់យកមកទុកនៅសាលាប្រជុំភូមិសមុទ្រក្រោម កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដើម្បីជាថ្នូរឲ្យអាជ្ញាធរបញ្ឈប់មិនឲ្យក្រុមហ៊ុនសម្បទានចិន ឈ្មោះ ជីង ហ្យុងរី ឈូសឆាយ ដីសម្បទានក្នុងតំបន់ដែនជម្រកសត្វព្រៃតទៅទៀត។

ពលរដ្ឋជនជាតិដើមភូមិសមុទ្រក្រោម កំពុងចោមរោមមើលចំណាប់ខ្មាំងដែលពូកសហគមន៍ចាប់។

ពលរដ្ឋជនជាតិដើមភូមិសមុទ្រក្រោម កំពុងចោមរោមមើលចំណាប់ខ្មាំងដែលពូកសហគមន៍ចាប់។

អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន (រូបនៅកណ្ដាលគេពាក់អាវរងា) កំពុងចរចាជាមួយប្រជាពលរដ្ឋ សុំដោះលែងចំណាប់ខ្មាំង និងប្រគល់គ្រឿងចក្រមកក្រុមហ៊ុនវិញ បន្ទាប់ពីប្រជាពលរដ្ឋ ប្រើអំពើហិង្សាវាយកំទេចគ្រឿងចក្រការិយាល័យមន្ត្រីដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២។

ចំណាប់ខ្មាំងទាំង ៥នាក់ត្រូវបានអ្នកភូមិទាមទារឲ្យសុំទោសជាថ្នូរនឹងការដោះលែង បន្ទាប់ពីអភិបាលស្រុកលំផាត់ បានជួបដោះស្រាយ។

ពលរដ្ឋជនជាតិដើមភូមិសមុទ្រក្រោម មកចោមរោមមើលចំណាប់ខ្មាំងដែលពូកសហគមន៍ចាប់។
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។