ពលរដ្ឋនៅក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្អូញត្អែរពីការលំបាកសម្រាប់ពួកគាត់អ្នករស់នៅក្បែរទឹក និងនៅលើទឹកនោះ គឺការធ្វើដំណើរ ការខ្វះខាតអាហារ និងបាត់បង់មុខរបរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី៖
រូបថតថ្ងៃទី២០ តុលា ឆ្នាំ២០១១ ដោយវិទ្យុអាស៊ីសេរី/អ៊ុក សាវបូរី

ទឹកលិចផ្ទះពលរដ្ឋនៅសង្កាត់និរោធ ខណ្ឌមានជ័យ។

កុមារដើរឆ្លងទឹកទៅសាលារៀន។

ទឹកជន់លិចសាលារៀនគថ្លង់របស់អង្គការគ្រួសារថ្មី។

អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី សម្ភាសពលរដ្ឋដែលធ្វើដំណើរទៅផ្សារដោយជិះពោងកង់ឡាន។

កុមារីចែវពោងកង់ឡានដើម្បីទទួលម្ដាយមកពីផ្សារវិញ។

ពលរដ្ឋយកឈើតធ្វើស្ពានដើម្បីឆ្លងចូលផ្ទះដែលទឹកលិច នៅសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពលរដ្ឋដែលរងគ្រោះដោយទឹកជន់លិចផ្ទះ ផ្ដល់បទសម្ភាសន៍នៅជម្រកបណ្ដោះអាសន្នរបស់គាត់ជិតរបងវត្តសំពោងផលអណ្ដែត រាជធានីភ្នំពេញ។