ព្រះសង្ឃ​ខ្មែរ​ក្រោម​ជំទាស់​នឹង​ការ​តែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី

ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​សាមគ្គីរង្សី នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​២១ តុលា​នេះ បាន​ធ្វើ​ការ​ជំទាស់​នឹង​សេចក្ដី​ប្រកាស​តែងតាំង​ព្រះចៅ​អធិការ​ថ្មី ព្រះនាម ឃិន វាសនា បន្ទាប់​ពី​ព្រះ​តេជគុណ យឿង ស៊ិន ដែល​ជា​ព្រះចៅ​អធិការ​វត្ត​ចាស់​បាន​សុគត​ទៅ។

រូប​ថត​ដោយ សុខ សេរី

jQuery GalleryView - by Jack Anderson

ព្រះសង្ឃ​មួយ​ក្រុម​សូត្រ​ធម៌​នៅ​មុខ​សព​ព្រះសង្ឃ យឿង ស៊ិន អតីត​ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ខណៈ​ដែល​ព្រះសង្ឃ​មួយ​ក្រុម​ទៀត​កំពុង​តែ​រង់ចាំ​ស្ដាប់​ការ​ប្រកាស​តែង​តាំង​ព្រះចៅ​អធិការ​ថ្មី។

ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​កម្ពុជា​ក្រោម រង់ចាំ​ស្ដាប់​ការ​ប្រកាស​តែងតាំង​ព្រះចៅ​អធិការ​ថ្មី។

មន្ត្រី​សង្ឃ​មក​ពី​មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ អាន​សេចក្ដី​ប្រកាស​តែងតាំង​ព្រះចៅ​អធិការ​ថ្មី។

ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​ចេញ​ពី​សាលា​ឆាន់ បន្ទាប់​ពី​បាន​ស្ដាប់​ឮ​ការ​ប្រកាស​តែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី ព្រះនាម ឃិន វាសនា ដោយសារ​មិន​ពេញ​ចិត្ត។

ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី តវ៉ា​ជំទាស់​ទៅ​នឹង​ការ​តែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី។

ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី តវ៉ា​ជំទាស់​ទៅ​នឹង​ការ​តែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី។

ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​តែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី។

ព្រះចៅ​អធិការ​វត្ត​ដែល​ទើប​តែងតាំង​ថ្មី ព្រះនាម ឃិន វាសនា។