រូបត្លុកនយោបាយ៖ សាធារណរដ្ឋប្រជាមានិតចិន ចង់បានតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់យើង
2024.10.16
ប្រទេសហ្វីលីពីន (Philippines) កាលពីខែមុនបានរាយការណ៍ពីការបំបែកកំណត់ត្រានៃក្រុមនាវាចិនច្រើនជាង២០០គ្រឿង ដែលបានសម្រុកចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួនស្ថិតក្នុងសមុទ្រចិនខាងត្បូង។ តំបន់សេដ្ឋកិច្ចផ្តាច់មុខ ផ្តល់សិទ្ធិផ្តាច់មុខដល់រដ្ឋជាប់ឆ្នេរសមុទ្រ ឱ្យគ្រប់គ្រងការនេសាទ និងទាញយកធនធានធម្មជាតិនានា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬ UNCLOS។ ប្រទេសចិនដែលទាមទារស្ទើរតែគ្រប់ផ្នែកនៃដែនទឹក សើចចំអកចំពោះការអះអាងនូវភាពស្របច្បាប់នានាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ជាពិសេសសេចក្តីបង្គាប់ឆ្នាំ២០១៦ចេញដោយសាលាក្តីអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលនៅទីក្រុងអាឡេ (The Hague) បង្កើតឡើងក្រោមអនុសញ្ញា UNCLOS ដែលបានច្រានចោលការទាមទារដែនទឹកដោយទីក្រុងប៉េកាំង (Beijing)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។