សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ក្ដីលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105Mhz នៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ។ នៅខាងក្រៅតុលាការ អ្នកគាំទ្រលោក ម៉ម សូណង់ដូ ជិតមួយពាន់នាក់មកពីខេត្តក្រុងមួយចំនួន ព្រមទាំងមន្ត្រីបក្សប្រឆាំងផង មកផ្ដល់កម្លាំងចិត្តដល់លោក និងឃ្លាំមើលដំណើរការកាត់ក្តីនេះ ប៉ុន្តែពួកគេត្រូវប៉ូលិសរារាំង។ រូបថតដោយ សេក បណ្ឌិត និង ទីន ហ្សាការីយ៉ា















