ក្រុមហ៊ុន អ៊ីនអន Aeon Mall (Cambodia) ដែលជាក្រុមហ៊ុនពហុផលិតផលជប៉ុនបានប្រកាសចាប់ផ្ដើមបុកគ្រឹះសាងសង់គម្រោងផ្សារទំនើបអ៊ីអន៣ លើគម្រោងចំណាយទឹកប្រាក់វិនិយោគជិត ២០០ លានដុល្លារ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងចំណាយពេលវេលាសាងសង់ជាង ២ឆ្នាំ។
ទីតាំងផ្សារទំនើបអ៊ីនអន៣នេះ ដែលមានអគារកម្ពស់៥ ជាន់ នាពេលនេះនឹងក្លាយជាមជ្ឈមណ្ឌលហាងទំនិញ និងចំណតរថយន្តស្ថិតនៅភាគខាងត្បូងក្រុងភ្នំពេញ។
ក្រុមហ៊ុន Hyundai Engineering បានឈ្នះការដេញថ្លៃលើគម្រោងសាងសង់ផ្សារទំនើបអ៊ីអន ៣ ដែលមានតម្លៃ ២០០ ពាន់លានវ៉ុន ឬប្រមាណ ១៦៤ លានដុល្លារ។
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI) ឱ្យដឹងថា ផ្សារទំនើបអ៊ីអនទី ១ និងទី ២ ទទួលបានអតិថិជនបានប្រមាណ ១ លាននាក់ ក្នុង ១ខែៗសម្រាប់ផ្សារទំនើបនីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។