កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៩ខែ ឆ្នាំ២០២០នេះ។ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត ៤០ម៉ឺននាក់ ក្នុងអំឡុងពេល ៩ខែ គឺធ្លាក់ចុះជាង៧៦% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាង កាលពីខែកក្កដាថា កម្ពុជាអាចបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ចំនួនប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ។
វិស័យទេសចរណ៍ជាវិស័យចម្បងមួយ ដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា ដោយរកបានប្រាក់ចំណូលប្រមាណជិត ៥ពាន់លានដុល្លារ (៤.៩ Billion) ពីភ្ញៀវទេសចរបរទេសចំនួន ៦លាន ៦សែននាក់ កាលពីអំឡុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
