លោក ហ៊ុន សែន ស្នើឲ្យកែលម្អសមត្ថភាពព្រលានយន្តហោះខេត្តព្រះសីហនុដើម្បីត្រៀមខ្លួនទទួលអ្នកទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ។ លោក ហ៊ុន សែន ថាផ្លូវចុះចតរបស់ព្រលានយន្តហោះ កន្លែងទទួលភ្ញៀវ ត្រូវតែកែលម្អឲ្យប្រសើរជាងមុន។
លោកអះអាងថា ឆ្នាំនេះកំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តមានប្រមាណ ៦លាន នាក់។ កម្ពុជានឹងមានគម្រោងទាក់ទាញភ្ញៀវទេសចរ ១២លាន នាក់នៅឆ្នាំ២០២៥។ លោកបន្តទៀតថា ដោយសារកំណើនទេសចរនេះហើយ អាកាសយានដ្ឋានអន្តរជាតិចំនួនបីនៅកម្ពុជា នឹងមិនអាចទទួលភ្ញៀវទេសចរ ទាំងអស់នោះបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
