តំបន់ទេសចរណ៍ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប កាលពីខែមករា ដើមឆ្នាំ ២០១៩នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តជិត ៣សែននាក់ គឺធ្លាក់ចុះប្រមាណ៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ចំណែកប្រាក់ចំណូលទទួលបានជាង ១២លានដុល្លារ គឺធ្លាក់ចុះប្រមាណ ៨ភាគរយ។
សារព័ត៌មានចិនសិនហួ (Xinhua) ផ្សាយឱ្យដឹងថា កាលពីឆ្នាំ២០១៨ តំបន់ទេសចរណ៍ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាន ៥សែននាក់ ដោយទទួលបានប្រាក់ចំណូលជាង ១រយលានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើនបំផុត មកពីប្រទេស ចិន កូរ៉េ និងអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
