កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​បរទេស​កើន​ឡើង​១៧​ភាគរយ​សម្រាប់​ឆ្នាំ​២០១៧

ដោយ ហេង សកល
2018.01.02
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ ៨៥៥ រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៦។
RFA

កម្ពុជា​នាំចេញ​អង្ករ​សម្រាប់​ឆ្នាំ​២០១៧​មាន​ចំនួន​ជាង ៦៣ម៉ឺន​តោន។ ក្រសួង​កសិកម្ម អះអាង​ថា ការ​នាំចេញ​អង្ករ​ឆ្នាំ​២០១៧ មានការ​កើន​ឡើង​១៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​១​ឆ្នាំ កាលពី​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ជាង​៥៤ ម៉ឺន​តោន។ របាយការណ៍​ស្ដីពី​ការនាំចេញ​អង្ករ​កម្ពុជា ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​ជាង ៦០ នៅ​លើ​ពិភពលោក ក្នុង​នោះ ចិន​គឺជា​ទីផ្សារ​នាំចេញ​អង្ករ​ធំ​ជាង​គេ​បំផុត មាន​ចំនួន​ជិត ២០​ម៉ឺន​តោន ប្រទេស​បារាំង​ជិត ៨​ម៉ឺន​តោន និង​ប្រទេស​ប៉ូឡូញ​ជាង ៤​ម៉ឺន​តោន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ កាលពី​ខែ​សីហា ឆ្នាំ​២០១៧ ចុះ​អនុស្សរណៈ រវាង​កម្ពុជា និង​ប្រទេស​បង់ក្លាដេស ដើម្បី​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​នេះ ចំនួន ២៥​ម៉ឺន​តោន នៅ​ខែ​តុលា ឆ្នាំ​២០១៧។ ប៉ុន្តែ នៅ​ដើមខែ​តុលា រដ្ឋាភិបាល​បង់ក្លាដេស បាន​លុបចោល​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ក្រអូប និង​អង្ករ​ចំហុយ​ចំនួន ២៥​ម៉ឺន​តោន ដោយសារតែ​ករណី​ពន្យារ​ពេល​ដឹកជញ្ជូន​នាំចូល​អង្ករ​នេះ។ របាយការណ៍​ប្រចាំ​ឆ្នាំ របស់​ក្រសួងកសិកម្ម​បន្ដ​ថា ក្រុមហ៊ុន​ដែល​នាំចេញ​អង្ករ ទៅកាន់​បរទេស​មាន​ចំនួន ៨៤​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។