អង្ករកម្ពុជានាំចេញទៅផ្សារអឺរ៉ុប នៅតែបន្តធ្លាក់ចុះ ក្រោយសហភាពអឺរ៉ុបយកពន្ធ។ តាមរបាយការណ៍សង្ខេប នៃការនាំចេញអង្ករកម្ពុជា របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ បង្ហាញថា អង្ករនាំទៅទីផ្សារអឺរ៉ុប ក្នុងខែមករា ឆ្នាំ ២០២០ ធ្លាក់ចុះ ២២% ឬថយជាង ៥ពាន់តោន (៥,២៦៩) បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីខែមករា ឆ្នាំ២០១៩។
សហព័ន្ធស្រូវអង្ករកម្ពុជា ថា ការថយចុះនេះ គឺបណ្ដាយមកពីសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា។
តាំងពីសហភាពអឺរ៉ុប យកពន្ធលើអង្ករកម្ពុជា កាលពីថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១៩ ការនាំចេញអង្ករខ្មែរទៅទីផ្សារអឺរ៉ុប បន្តធ្លាក់ចុះជាលំដាប់។ របបក្រុងភ្នំពេញ ធ្លាប់អះអាងថា ការយកពន្ធណាមួយ លើផលិតផលនាំចេញពីកម្ពុជា ទៅទីផ្សារអន្តរជាតិ មិនប៉ះពាល់ដល់ការនាំចេញនេះទេ ព្រោះកម្ពុជាបានធ្វើការកែទម្រង់សេដ្ឋកិច្ច ដែលអាចទប់ទល់នឹងបញ្ហាបាត់ការអនុគ្រោះពន្ធនេះ។
ជាងនេះទៅទៀត របបក្រុងភ្នំពេញ សង្ឃឹមថា ចិនអាចជួយបង្កើនការទិញអង្ករពីកម្ពុជា។ ប៉ុន្តែ នៅខែមករា កន្លងទៅនេះ ការនាំចេញអង្ករទៅផ្សារចិន ក៏ថយចុះប្រមាណ ២០% ឬ ជិត ៤ ពាន់តោន (៣,៦៦៤) ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
