ពលរដ្ឋ​មាន​ប្រភព​ចំណូល​ពី​វិ​ស័​យ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប​មាន​ជីវភាព​លំបាក​ខ្លាំង

ដោយ សេក បណ្ឌិត
2021-03-24
Share
ពលរដ្ឋ​មាន​ប្រភព​ចំណូល​ពី​វិ​ស័​យ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប​មាន​ជីវភាព​លំបាក​ខ្លាំង ទិដ្ឋភាពប្រាសាទអង្គរវត្ត និងភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅទីនោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
រូប៖ គេផ្ដល់ឱ្យ

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្រុង​សៀមរាប ​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ធ្លាក់​ដុនដាប​ខ្លាំង​ ​និង​ខ្លះទៀត​ស្ទើរតែ​គ្មាន​ប្រាក់​ទិញ​អង្ករ​បរិភោគ​ប្រចាំថ្ងៃ​ ​ដោយសារ​គ្មាន​ការងារ​ធ្វើ​ ​និង​លំបាក​ស្វែងរក​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​។​ ​មន្ត្រី​សង្គម​ស៊ីវិល​ ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ជាបន្ទាន់​ករណី​នេះ​។

អ្នក​រត់​ម៉ូតូឌុប​រស់នៅ​ក្រុង​សៀមរាប​លោក​ ​គឹម​ ណៃ ​ប្រាប់​អាស៊ី​សេរី​ថា​ ​លោក​បាន​ផ្អា​ក​រត់​ម៉ូតូឌុប​ជាង​ ​១​ឆ្នាំ ​មក​ហើយ​ ​ដោយសារតែ​ខ្សត់​ភ្ញៀវ ​ហើយ​បច្ចុប្បន្ន​ ​លោក​បាន​ដើរ​រើស​អេតចាយ​ ​នេសាទ​ត្រី​ ​និង​ចាប់​ក្តាម​ខ្ចង​លក់​ ​ដើម្បី​ទិញ​អង្ករហូប​ប្រចាំថ្ងៃ​។​ ​លោក​ថា​ ​មុខរបរ​នេះ​អាច​​​រក​ប្រាក់​បាន​មួយថ្ងៃ​ចាប់ពី​ ​៥​ពាន់​រៀល​ (​៥​០​០​០​) ​ដល់​ ​១​ម៉ឺន​រៀល ​(​១​០​០​០​០​) ​ពុំ​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ចំណាយ​ប្រចាំថ្ងៃ​នោះ​ទេ​។​ ​លើស​ពី​នេះ​ទៀត​  ​មាន​ថ្ងៃ​ខ្លះ​ស្ទើរតែ​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ ​ដោយសារ​មិន​អាច​នេសាទ​ត្រី​ ​និង​រើស​អេតចាយ​បាន​ ​៖​ ​«​​ស្ងាត់ឈឹង​វា​គ្មាន​អ្នក​ជិះ​ ​វា​ស្ងាត់​បណ្តោយ​ ​ដើរទៅ​បង់ត្រី​ ស្ទួ​ច​ត្រី​ ​ខ្ចី​សំណាញ់​គេ​ ​បង់​បាន​ហូប​ ​បាចត្រី​ ​រើស​ខ្ចង​ ​តាំងពី​យើង​អត់មាន​កូ​វី​ដ​ ​នៅតែ​យើង​មិន​គ្រប់គ្រាន់​ ​ទម្រាំតែ​កូ​វី​ដ​អ៊ីចឹង​ទៀត​។​ ​យើង​អត់មាន​រកចំណូល​ចូល​ ​»​

អ្នក​រត់​ម៉ូតូ​កង់​បី​លោក​ ប៉ក់​ ​ថូ​រ​ ​ថ្លែង​ថា​ ​ភាព​ស្ង​ប​ស្ងាត់​ភ្ញៀវ​ទេសចរ​នេះ​ ​ធ្វើ​ឱ្យ​គ្រួសារ​លោក​សឹងតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​​ដោយសារ​គ្មាន​ការងារ​ធ្វើ​ ​និង​គ្មាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​។​ ​លោក​បាន​ផ្អាក​រត់​កង់​បី​ជាច្រើន​ខែ​មក​ហើយ​ ​ដោយសារ​គ្មាន​ភ្ញៀវ​ ​ហើយ​បច្ចុប្បន្ន​លោក​​ចិញ្ចឹម​មាន់ទា​ ​និង​ដាំ​បន្លែ​នៅផ្ទះ​ជំនួស​វិញ​។​ ​លោក​បន្ថែម​ថា​ ​មុខរបរ​នេះ​ ​អាច​​​រក​ប្រាក់​បាន​តិចតួច​ដើម្បី​ដោះ​ទាល់​តែប៉ុណ្ណោះ​៖​ ​«បញ្ញា​ប្រឈម​របស់​អ្នក​ដែល​រកស៊ី​វិ​ស័យ​ទេសចរ​ ​គឺ​យើង​ពុំ​មាន​ចំណូល​ ​គឺ​អត់​សោះ​តែម្តង​។​ ​នៅពេលដែល​យើង​អត់មាន​ចំណូល​ទី​១​ ខ្វះខាត​ ​អត់មាន​ថវិកា​ទិញ​អង្ក​រហូប​ ​និង​ម្ហូប​ហូប​។​ ​និយាយទៅ​សឹងតែ​រក​ព្រឹក​ខ្វះ​ល្ងាច​ ​រក​ល្ងាច​ខ្វះ​ព្រឹក​ ​ហើយ​បើ​និយាយ​រឿង​ចំណូល​វិញ​ ​គឺ​គ្មាន​ហ្មង​ ​ពិបាក​ខ្លាំង​មែនទែន​ ​ទោះបីជា​ចង់​ធ្វើ​សំណង់​គឺ​ពិបាក​ហ្នឹង​រក​ ​»​។

ពលរដ្ឋ​ថា​ ​ទីក្រុង​អង្គរ​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូអរ​ ​និង​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​មក​ក​ម្សាន្ត​រាប់​លាន​នាក់​ក្នុង​មួយឆ្នាំៗ​ ​ក៏ប៉ុន្តែ​ក្រោយ​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ ​បែរជា​ស្ងាត់ជ្រងំ​ ​ធ្វើ​ឱ្យ​កន្លែង​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ ​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ​ ​និង​ភោជនីយដ្ឋាន​ជាច្រើន​បាន​បិទទ្វារ​ ​និង​ក្ស័យធន​។​ ​រីឯ​សណ្ឋាគារ​ ​និង​ផ្ទះសំណាក់​តូច​ៗ​ ​ជាច្រើន​ទៀត​ ​ស្ទើរតែ​គ្មាន​ភ្ញៀវ​ទាល់តែសោះ​។

របាយការណ៍​គ្រឹះស្ថាន​អង្គរ​ឱ្យ​ដឹង​ថា​ ​រយៈពេល​ ​២​ខែ​ ដំបូង​នៅដើម​ឆ្នាំ​ ​២​០​២​១​ ​មាន​ភ្ញៀវ​ទេសចរ​ទិញ​ប​ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួនជា​ង​ ​៤​ពាន់​នាក់​ ( ​៤​ ​១​៩​៤​  ) ​ធ្លាក់ចុះ​ជិត​ ​៩​៩​ ​ភាគរយ​ (​៩​៨​,​៧​៧​ ) ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២​០​២​០​។​ ​ចំណែក​ប្រាក់​ពី​កា​រលក់​សំបុត្រ​ចូល​ទស្សនា​មាន​ចំនួន​សរុប​ជិត​ ​២០​ម៉ឺន​ដុល្លារ​ ( ​១​៧​២​ ​៨​២​៣​) ​ធ្លាក់ចុះ​ជិត​ ​៩​៩​ ភាគរយ ​( ​៩​៨​,​៩​៣​ ​ភាគរយ​)​។

អ្នកគ្រប់គ្រង​សណ្ឋាគារ​ម្នាក់​លោក​ អាង​ ​ឆា​ល​ ​បារម្ភ​ថា​ ​ពលរដ្ឋ​ក្រីក្រ​ដែល​រក​មួយថ្ងៃ​ស៊ី​មួយថ្ងៃ​កំពុង​ដ​ង្ហើ​យ​រក​ជំនួយ​បន្ទាន់​ដោយសារ​ខ្វះ​ស្បៀងអាហារ​។​ ​លោក​ថា​ ​សណ្ឋាគារ​លំដាប់​ផ្កាយ​ជិត​ ​២​០​០​កន្លែង​ ​និង​កន្លែង​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​ជាច្រើន​កន្លែង​ទៀត​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់ពាន់​នាក់​បាត់បង់​ការងារ​ធ្វើ​ជាច្រើន​ខែ​មក​ហើយ​។​ ​ចំណែក​ទំនិញ​លក់​លើ​ទី​ផ្សារ​ដូចជា​ ​ត្រី​សាច់​ ​បន្លែ​ ​សាំង​ ​និង​ផ្លែឈើ​ជាដើម​ ​ក៏​ឡើងថ្លៃ​ដែរ​៖ ​«​អ្វី​ដែល​យើង​ខ្វះខាត​ ​គឺ​ម្ហូបអាហារ​ ​ដែល​យើង​ត្រូវ​ចំណាយ​ប្រចាំថ្ងៃ​។​ ​បញ្ហា​ទី​២​ ​សាំង​នៅតែ​ថ្លៃ​ដដែល​ ​ចំណូល​រាល់ថ្ងៃ​ ​គឺ​យើង​អត់មាន​ទេ​។​ ​សូម​សុំណូ​ម​ពរ​ដល់​រដ្ឋាភិបាល​ឱ្យ​លោក​ជួយ​ចាត់វិធានការ​ថ្លៃ​សាំង​ ឱ្យ​បាន​ចុះថោក​។​ ​បើ​អាច​ទំនិញ​នៅ​ទី​ផ្សារ​ពិបាក​ណាស់​រាល់ថ្ងៃ​ថ្លៃ​ ​ហើយ​យើង​អត់មាន​ចំណូល​ចឹ​ង​ទៀត​ ​វា​កាន់តែ​លំបាក​ ​»​

ចំណែក​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​លោក​ ​វ​ន់ ​ពៅ​ ​វិញ​ ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​អន្តរាគមន៍​បន្ទាន់​ឧបត្ថម្ភ​ប្រាក់​ ​និង​អង្ករហូបចុក​ផ្តល់​ជូន​ពលរដ្ឋ​ជួប​ការលំបាក​ខ្លាំង​។​ ​លោក​ថា​ ​ស្ថានភាព​ដ៏​លំបាក​នេះ​រដ្ឋាភិបាល​គួរតែ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្តល់​កន្លែង​ឱ្យ​ពលរដ្ឋ​អាច​បង្កបង្កើត​ផល​បាន​ ​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុងស្រុក​ ​និង​រក​ទី​ផ្សារ​កសិផល​ជូន​ប្រជាកសិករ​៖​ ​«​សរុប​សេចក្តី​មក​រដ្ឋ​ត្រូវ​គិត​ ​ទី​១​ ​ឧបត្ថម្ភ​ទាក់ទង​អាហារ​ហូបចុក​ប្រចាំថ្ងៃ​ ​ឧបត្ថម្ភ​គ្រឿង​បរិភោគ​ ​ឬក៏​ប្រាក់​ជាប្រចាំ​ខែ​ ​ដូច​ប្រទេសជិតខាង​ ​និង​ ​Free​ ​ការប្រើប្រាស់​ថ្លៃ​ទឹក​ភ្លើង​ ​អន្តរាគមន៍​ទៅ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​ ឱ្យ​ពួកគាត់​បង្កបង្កើន​ផល​ ​នៅពេលដែល​ពួកគាត់​បាត់បង់​ការងារ​ធ្វើ​ ​»​

រីឯ​សមាគម​ម​គ្គុ​ទេស​ក៏​អង្គរ​ដែល​ជា​អ្នក​ឈរ​ជួរមុខ​នៅ​ក្នុង​វិ​ស័យនេះ​ជាង​ ​៣​ពាន់​នាក់​ (​៣​.​០​០​០​ )  ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទេសចរណ៍​ ​បាន​ផ្អាក​ការងារ​ជាង​ ១​ឆ្នាំ​ មក​ហើយ​។​ ​ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​នេះ​ ​បាន​រុញច្រាន​ឱ្យ​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​ ​និង​ក្រុម​ម​គ្គុ​ទេស​ក៏​អង្គរ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ ​គ្មាន​ប្រភព​ចំណូល​ ​ខ្វះ​ប្រាក់​បង្វិល​សង​ធនាគារ​ ​និង​បង់​រំលស់​ដីធ្លី​ ផ្ទះ​ជាដើម​។​ 

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​​ពី​អភិបាល​ក្រុង​សៀមរាប​លោក​ ​នួន​ ពុទ្ធា​រ៉ា​ ​និង​អភិបាល​ខេត្ត​សៀមរាប​លោក​ ​ទៀ​ ​សីហា​ ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែមីនា​ ​ព្រោះ​ពួក​លោក​ ​មិន​លើក​ទូរសព្ទ​។​ ​ចំណែក​​អ្នកនាំពាក្យ​នៃ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​អ្នកនាំពាក្យ​ក្រសួង​ទេសចរ​ ​លោក​ ​តុប​ ​សុភ័​ក​ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​ ​ហេង​ ​សួរ​ ​និង​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ ​សុខ​ ​ឥ​សាន​  ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដែរ​ ​ព្រោះ​ពួក​លោក​មិន​លើក​ទូរសព្ទ​។​

ទោះបី​យ៉ាងណា​ ​មន្ត្រី​រដ្ឋាភិបាល​លើកឡើង​ថា​ វិ​ស័យ​ទេសចរណ៍​បាន​ក្លាយ​ជា​វិ​ស័​យ​ចម្បង​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​បន្ទាប់ពី​ឧស្សាហកម្ម​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​។​  ​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២​០​១​៥​ ​នៃ​ក្រសួង​ទេសចរណ៍​បានឲ្យ​ដឹង​ថា​ ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ដែល​កម្ពុជា​ទទួល​បាន​ពី​វិ​ស័​យ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២​០​១​៥​ ​គឺ​ ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល