អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ គ្រោង​លែង​កូន​កន្ធាយ​ក្បាល​កង្កែប ២រយ​ក្បាល​ចូល​ក្នុង​ទន្លេ​មេគង្គ

ដោយ ទីន ហ្សាការីយ៉ា
2019-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កន្ធាយក្បាលកង្កែប
កន្ធាយក្បាលកង្កែប
រូប៖ ហ្វេសប៊ុក WCS

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ឬ​ហៅ​ថា (WCS) និង​រដ្ឋបាល​ជល​កម្ពុជា​គ្រោង​លែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច​ចំនួន ២រយ​(២០០) ក្បាល​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា​ នៅ​កោះ​ពែង​ ភូមិ​យាវ​ ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ។

សេចក្ដី​ជូនដំណឹង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា​ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច (ដែល​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅ​ថា Pelochelyscantorii) ត្រូវ​បាន​ចាត់​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដោយសារ​កត្តា​គំរាម​កំហែង​ពី​មនុស្ស និង​ធម្មជាតិ។ កន្ធាយ​ក្បាល​កង្កែប​នេះ​ត្រូវ​បាន​ក្រុម​អភិរក្ស​ស្រាវជ្រាវ​រក​ឃើញ​សារ​ជា​ថ្មី​ក្នុង​កំឡុង​ឆ្នាំ២០០៧ នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​ចម្ងាយ​ប្រមាណ​ ៤៨គីឡូ​ម៉ែត្រ​លាត​សន្ធឹង​ពី​ខេត្ត​ក្រចេះ​ដល់​ខេត្ត​ស្ទឹងត្រែង។

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បញ្ជាក់​ថា​ដើម្បី​ទប់ស្កាត់​ការ​បរបាញ់ និង​ការ​ជួញ​ដូរ​គ្រប់​រូប​ភាព​នោះ​ គឺ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​នេះ​កុំ​ឱ្យ​ផុតពូជ តាម​រយៈ​កម្មវិធី​ការពារ​សំបុក​ ការ​តាម​ដាន​មើល​ការ​អនុវត្ត​ច្បាប់​ការ​អប់រំ និង​ផ្សព្វផ្សាយ​បង្កើន​ការ​យល់​ដឹង​ដល់​ ក្រុម​អ្នក​នេសាទ និង​សិស្សានុសិស្ស​នៅ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល