រាជធានី​ភ្នំពេញ​និង​ខេត្ត​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​រយៈពេល​៥​ថ្ងៃ

ភ្លៀង​ធ្លាក់​ច្រើន នឹង​បណ្ដាល​ឲ្យ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ កញ្ញា។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ដីពី​ស្ថានភាព​អាកាសធាតុ​ប្រទេស​កម្ពុជា។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី លឹម គានហោ ចុះ​ថ្ងៃ​ទី​៩ កញ្ញា បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​កាត់​ភាគ​ឦសាន​ប្រទេស និង​ខ្យល់​មូសុង​និរតី​ខ្លាំង។ ខេត្ត​ដែល​ប្រឈម​នឹង​បញ្ហា​នេះ ក្រៅ​ពី​រាជធានី​ភ្នំពេញ​មាន​ដូចជា ខេត្ត​កំពង់ស្ពឺ កណ្ដាល តាកែវ កំពត កំពង់ធំ សៀមរាប និង​ខេត្ត​ព្រះសីហនុ។ ចំណែក​នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​ភ្លៀង និង​ខ្យល់​បក់​បោក​ខ្លាំង ដែល​រលក​សមុទ្រ​អាច​មាន​កម្ពស់​ចាប់​ពី ១ ដល់ ២​ម៉ែត្រ​កន្លះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។