ក្រសួង​ឧតុនិយម​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មាត់​សមុទ្រ​ចាប់ពី​ថ្ងៃ​ទី​៣-៦ សីហា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ទី​៦ សីហា នឹង​មាន​ខ្យល់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ។ បាតុភូត​នេះ​អាច​បណ្ដាល​ឱ្យ​មាន​ការ​លិចលង់​ភូមិឋាន​អ្នកស្រុក និង​ហេដ្ឋារចនាសម្ពន្ធ​នានា​តាម​កំណាត់​ផ្លូវជាតិ​លេខ​៤។

ក្រសួង​ធនធាន​ទឹក​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​ទុកជាមុន និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​នេះ។ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​នៅ​ក្នុង​ខេត្ត មិន​ត្រូវ​ចេញទៅ​នេសាទ​នៅ​លើ​ផ្ទៃ​សមុទ្រ​ឡើយ ហើយ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ទូទៅ ក៏​មិន​ត្រូវ​ចុះ​លេង​ទឹកសមុទ្រ​ដែរ នៅ​ក្នុង​រយៈពេល​៣ ថ្ងៃនេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជាយថាហេតុ​។ អាជ្ញាធរ​ខេត្ត​បញ្ជា​ឱ្យ​អង្គភាព​ក្រោម​ចំណុះ​ទាំងអស់ ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា ក្នុង​ករណី​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។