អាជ្ញាធរ​អប្សរា​ចេញ​បម្រាម​លែង​ឲ្យ​លក់​ដូរ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត

អាជ្ញាធរ​អប្សរា​បាន​ហាមប្រាម​អ្នក​លក់ដូរ​ទំនិញ​ទាំងឡាយ ត្រូវ​បញ្ឈប់​លក់​អាហារ​ឲ្យ​ភ្ញៀវ​ដើម្បី​អង្គុយ​បរិភោគ​លើ​ស្មៅ​មុខ​ប្រាសាទ​អង្គរវត្ត តទៅទៀត ដោយសារ​ទិដ្ឋភាព​លក់ដូរ និង​បរិភោគ​ទាំងនេះ​បាន​បង្ហាញ ពី​ការ​ខ្វះ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កំពុង​បំផ្លាញ​សោភ័ណភាព និង​បរិស្ថាន​តំបន់​ប្រាសាទ​បុរាណ​នៅ​ទីនោះ​ទៀត​ផង។ អាជ្ញាធរ​អប្សរា​ក៏បាន​ហាម​អ្នក​លក់ដូរ​ទាំងឡាយ​មិន​ត្រូវ​ក្រាលកន្ទេល ឬ​ចង​អង្រឹង​ឲ្យ​ភ្ញៀវ អង្គុយ​កម្សាន្ត​លើ​វាលស្មៅ​ទៀត​ដែរ។

ពលរដ្ឋ​នៅ​តំបន់​អង្គរ បាន​គាំទ្រ​ទៅ​នឹង​ចំណាត់​របស់​អាជ្ញាធរ​អប្សរា ពួកគេ​អះអាង​ថា ការ​បរិភោគ​ម្ហូប​អាហារ​នៅមុខ​ប្រាសាទ​អង្គរវត្ត បាន​នាំ​ឲ្យ​មានការ​ចោល​សំរាម​ពាសវាលពាសកាល​នាំ​ឲ្យ ប៉ះពាល់​ដល់ ទេសភាព​ប្រាសាទ​អង្គរវត្ត ដែល​ជា​កន្លែង​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​នោះ។ មនុស្ស​ខ្លះ​និយាយ​ថា ពួកគេ មាន​ភាព​អាម៉ាស់​ណាស់​ដែល​ឃើញ​ថង់​ប្លាស្ទិក ឬ​គំនរ​សំរាម​ត្រូវ​បាន​បោះ​ចោល​រាយប៉ាយ​នៅ​ក្បែរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។