យុវជន​ស្នើ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ និង​ត្រូវ​បើក​ឱកាស​ពេញ​លេញ និង​គ្មាន​ការ​រើសអើង

ដោយ សុជីវី
2021-06-24
Share
យុវជន​ស្នើ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ និង​ត្រូវ​បើក​ឱកាស​ពេញ​លេញ និង​គ្មាន​ការ​រើសអើង យុវជន កែម ឡី និយម លោក គង់ រ៉ៃយ៉ា (ឆ្វេង) និង​កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុមអ្នកវិភាគវ័យក្មេង​ (ស្ដាំ)។
Photo courtesy

គិត​មក​ដល់​ពេល​នេះ​មាន​សកម្មជន​បរិស្ថាន​អង្គការ​មាតា​ធម្មជាតិ យុវជន​ខ្មែរ​ថាវរៈ និង​អ្នក​ឈឺឆ្អាល​បញ្ហា​សង្គម បញ្ហា​ព្រំដែន ដែល​ជា​យុវជន​វ័យក្មេង​ចំនួន ១៣​នាក់​ហើយ ត្រូវ​អាជ្ញាធរ​បាន​ចាប់ឃុំ​ខ្លួន​ជាបន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ ២០២០​មកការ​ចោទ​ប្រកាន់​ពួកគេ​ដាក់​ពន្ធនាគារ​នោះទៀតសោត ក៏​ត្រូវ​មតិជាតិ អន្តរជាតិ​ចាត់ទុក​ថា ជា​បទចោទ​ដ៏​អយុត្តិធម៌ថែម​ទៀត

យុវជន​ដែល​ក្លាហាន និង​ឈឺឆ្អាល​បញ្ហា​សង្គម គឺ​ជា​អ្នកមាន​សក្ដានុពល មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​កសាង​អភិវឌ្ឍន៍​សង្គម។ ប៉ុន្តែ​ក្នុងវ័យ​នេះ​ពួកគេ​បែរ​ត្រូវ​ជាប់​ពន្ធនាគារ​ខាតបង់​ការ​សិក្សា​បាត់បង់​ឱកាស​ចូលរួម​កិច្ចការ​សង្គម ម្យ៉ាង​ពួកគេ​ក៏ប្រឈម​នឹង​ខូច​ខាត​អនាគត មិន​ដូច​នឹង​ក្ដីស្រម៉ៃ​ចង់​បាន កាល​នៅ​ពីក្មេងៗ​បាន​ទៀត។

យុវជន​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ដោយ​ការ​ចោទប្រកាន់​បែប​អយុត្តិធម៌​ម្នាក់ និង​យុវជន​ធ្វើ​ការងារ ផ្នែក​តស៊ូមតិ​អំពាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​យុវជន និង​ត្រូវ​បើក​ឱកាស​ឱ្យ​ពួកគេ​ឱ្យ​បាន​ពេញលេញ និង​គ្មាន​ការ​រើសអើង។

សូម​លោក​អ្នក​នាងស្ដាប់​បទសម្ភាស​រវាង​អ្នកស្រី សុជីវី ជាមួយ​យុវជន កែម ឡី និយម លោក គង់ រ៉ៃយ៉ា និង​កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុមអ្នកវិភាគវ័យក្មេង​អំពី​រឿង​នេះ​ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល