ស្ថានភាព​ទឹកជំនន់​​ទឹក​ភ្លៀង​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ

ដោយ សេក បណ្ឌិត
2021-09-11
Share
ស្ថានភាព​ទឹកជំនន់​​ទឹក​ភ្លៀង​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ទិដ្ឋភាព​កង​កម្លាំង​ខេត្ត​បន្ទាយមានជ័យ ជួយ​ពលរដ្ឋ​ដែល​ត្រូវ​ជំនន់​ទឹក​ភ្លៀង​លិច កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០២១។
Photo Courtesy

ស្ថានភាព​ទឹកជំនន់​ដោយ​ទឹក​ភ្លៀង​កំពុង​វាយលុក​ខ្លាំង​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ជំនន់​ទឹកភ្លៀង​នេះ បាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កាល​ពី​យប់​ថ្ងៃទី​១០ កញ្ញា។

ទំព័រ​ហ្វេសប៊ុក​របស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ (Royal Cambodian Army) បាន​ចុះផ្សាយ​នៅ​នៅ​យប់​ថ្ងៃ​សុក្រ ទី​១០ ខែ​កញ្ញា អមដោយ​រូបភាព​ទឹក​ជន់​លិច​ផង​ឲ្យ​ដឹង​ថា​៖ កម្លាំង​ផ្នែក​សឹក​រង​ម៉ាឡៃ​ដឹកនាំ​ដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង ចំនួន ១០​នាក់​ចុះ​ជួយ​ជញ្ជូន​សម្ភារៈ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​រង​ដោយ​ជំនន់ ទៅ​រក​ទីទួល​សុវត្ថិភាព ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​អូរស្រឡៅ ស្រុក​ម៉ាឡៃ។

ទឹកជំនន់​ទឹក​ភ្លៀង​ក្នុង​ស្រុក​ម៉ាឡៃ បាន​ជន់​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាច្រើន​ខ្នង បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

មក​ដល់​ពេល​នេះ គេ​នៅ​មិនទាន់​ដឹង​ពី​ចំនួន​ខូច​ខាត​នៃ​ទ្រព្យសម្បត្តិ ឬ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ ឬ​យ៉ាងណា​នៅឡើយ​ទេ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា បច្ចុប្បន្ន កម្លាំង​អន្តរាគមន៍ នៃ​អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៥ ដែល​រួមមាន​កងពលតូច​ថ្មើរ​ជើង​លេខ​៥១ និង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​បន្ទាយមានជ័យ បាន​ត្រៀម​លក្ខណៈ​ទាំង​មធ្យោបាយ សម្ភារៈ ដើម្បី​ចុះ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ពី​តំបន់​លិចលង់​ទៅ​កាន់​ទីទួល​សុវត្ថិភាព​នានា ហើយ​ជា​បឋម​នេះ គឺ​ត្រូវ​ជម្លៀស​ទៅ​កាន់​ភូមិ​ថ្មី ឃុំ​អូរស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល