សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា ១សែន​ដុល្លារ​ជួយ​ដល់​ជន​រង​គ្រោះ​ទឹក​ជំនន់

សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ចំនួន ១សែន​ដុល្លារ ជួយ​ដល់​ជន​រង​គ្រោះ​ទឹក​ជំនន់​នៅ​កម្ពុជា។

ជំនួយ​មនុស្សធម៌​នេះ ធ្វើ​ឡើង​តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក (USAID) ដែល​សហការ​ជាមួយ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ផ្តល់​ជំនួយ​បន្ទាន់ ដល់​ជន​រង​គ្រោះ​ទឹក​ជំនន់​ទាំង​នោះ។

ចាប់​តាំង​ពី​ឆ្នាំ២០០០​មក ទីភ្នាក់ងារ USAID បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៧លាន​ដុល្លារ​សម្រាប់​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ ការ​ត្រៀម​រៀបចំ​បង្ការ​ជា​មុន និង​ជំនួយ​សម្រាប់​កាត់​បន្ថយ​ហានិភ័យ​នៅ​កម្ពុជា។ សហរដ្ឋអាមេរិក ក៏​សហការ​ជា​ដៃគូ​ជាមួយ​ប្រទេស​តំបន់​ទន្លេ​មេគង្គ ដើម្បី​ពង្រឹង​ការ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ និង​ការ​ឆ្លើយ​តប​ជា​បន្ទាន់​សម្រាប់​ប្រទេស​ទាំង ៥ ក្នុង​តំបន់​មេគង្គ​ក្រោម ដែល​រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។