គេហទំព័រអង្គការសុខភាពពិភពលោក (WHO) ចុះផ្សាយនៅថ្ងៃទី២០ សីហាថា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១៩ សីហាថា កុមារីនៅឃុំមេព្រីង ស្រុកជើងព្រៃ ខែត្រកំពង់ចាម បានឈឺកាលពីថ្ងៃទី៧ ខែសីហា ហើយក្រុមគ្រួសាររបស់នាងបានយកទៅព្យាបាលនៅមណ្ឌលសុខភាពឃុំ ប៉ុន្តែនៅថ្ងៃទី១២ សីហា គេបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី១៤ កុមារីនោះបានស្លាប់ដោយសារជម្ងឺផ្ដាសាយបក្សី H5N1។
ការស្លាប់របស់កុមារីអាយុ៦ឆ្នាំ នៅក្នុងខែត្រកំពង់ចាមនេះ ជាករណីឆ្លងវីរុស H5N1 ទី១៨ ហើយនៅកម្ពុជា ក្នុងនោះស្លាប់ចំនួន ១៦នាក់។
ហើយការស្លាប់កុមារីរូបនេះដែរ ជាករណីឆ្លងជំងឺ H5N1 ក្រោយគេនៅលើលោកដែលមានទាំងអស់ ៥៦៥ករណី ក្នុងនោះស្លាប់ចំនួន ៣៣១នាក់៕